កម្លាំងសមត្ថកិច្ច អ.ហ ខេត្ត ឃាត់ខ្លួនបុរសពីរនាក់ពាក់ព័ន្ធករណីឈូសឆាយដីព្រៃរបស់រដ្ឋ

ខេត្តកំ​ព​ង់​​ឆ្នាំង​ ៖​ ​បុ​រ​ស​​០​២នាក់​ត្រូ​វ​បា​​ន​ក​ម្លាំ​ងស​​ម​ត្ថ​កិ​ច្ច​ ​អ.​​ហ ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ស​ហ​កា​រ​​ជាមួ​យ​ក​ម្លាំ​ង​រ​ដ្ឋ​បា​ល​ព្រៃ​ឈើ​ ​ធ្វើ​កា​រ​ឃា​ត់​ខ្លួ​​នពា​​ក់​ព័​ន្ធ​ក​រ​ណី​ឈូ​ស​ឆា​យ​ដី​ព្រៃ​រ​ប​ស់​រ​ដ្ឋ​ ។​
​​
​កា​រ​ឃា​ត់​ខ្លួ​ន​ខា​ង​លើ​នេះ​ធ្វើ​ឡើ​ង​​នៅ​វេ​លា​ម៉ោ​ង​១​០​.​៣​០​នា​ទី​ព្រឹ​ក​ថ្ងៃ​ទី​​ ​២​៩​ ​ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​២​ ​ក្រោ​ម​កា​រ​ស​ម្រ​ប​ស​ម្រួ​ល​នី​តិ​វិ​ធី​ ពី​ឯ​ក​ឧ​ត្ត​ម​ ​អ៊ិត​ ​សុ​ធា​ ​ព្រះ​រា​ជ​​អា​ជ្ញា​ ​អ​ម​សាលា​ដំ​បូ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​​ង​ ​និ​ង​ដោ​យ​មា​ន​កា​រ​អ​នុ​ញ្ញា​ត​ពី​លោ​ក​ឧ​ត្ត​ម​សេ​នី​យ៍​​ត្រី ​​សាក់​​ ​សា​រ៉ា​ង​ ​មេ​បញ្ជា​​កា​រ​ក​ង​រា​ជ​អា​វុ​ធហ​ត្ថ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ ​។

សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនបុរសខាងលើនេះខណៈកំពុងធ្វើសកម្មភាពឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋ នៅចំណុចស្រែតាមៀវ ស្ថិតក្នុងភូមិថ្មី ឃុំ ចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទី ១ឈ្មោះ កើត លីម ភេទ ប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ រលាំងកែ ឃុំ ចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង ទី២ ឈ្មោះ ហ៊ុ ស្រឺន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិ ចោងម៉ោង ឃុំ ចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

វត្ថុតាងរបស់ជនសង្ស័យរួមមានម៉ូតូចំនួន ២គ្រឿង ទូរស័ព្ទដៃចំនួន២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាវុធហត្ថនៃការិយាល័យជំនាញ ប្រគល់ជូនខាងរដ្ឋបាលព្រៃឈើ ខេត្តកំពង់ឆ្នាំង បន្តនីតិវីធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *