កូរ៉េខា​​ង​ជើ​ង​ ​ថ្កោ​ល​ទោ​ស ​​​កា​រ​​ក​សា​ង​​​ក​​​ម្លាំ​​​ង​​​យោ​ធា​​ រ​ប​ស់​​​​ជ​ប៉ុ​ន​ ​និ​ង​​​ព្រ​មា​ន​​បា​ញ់​ ​​​មី​​​ស៊ី​​​ល​​​​ផ្លោ​ង​​​អ​ន្ត​រ​ទ្វី​ប​ ​​មួ​យ​​​​ផ្សេ​ង​ទៀ​ត

អន្តរជាតិ ​៖ ​ប្រ​ទេ​ស​​​កូ​រ៉េ​ខា​ង​ជើ​ង​ ​បា​ន​​​ថ្កោ​ល​ទោ​ស​​​កា​រ​ប​ង្កើ​ន​​​ក​ម្លាំ​ង​​​យោ​ធា​​​រ​ប​ស់​​​ជ​ប៉ុ​ន​ ​ដែ​ល​​​បា​ន​​​គូ​ស​ប​ញ្ជា​ក់​​​នៅ​ក្នុ​ង​​​យុ​​ទ្ធ​សា​ស្ត្រ​​​ស​ន្តិ​សុ​ខ​​​ថ្មី​​​មួ​យ​ ​ដោ​យ​​​ហៅ​​​វា​​​ថា​​​ជា​កា​រ​​​វា​យ​ប្រ​ហា​រ​​​ប្រ​ក​ប​ដោ​យ​​​គ្រោះ​ថ្នា​ក់​ ​និ​ង​​​ប្តេ​ជ្ញា​ ​នឹ​​ង​មា​ន​​​កា​រ​ព្រ​មា​ន​​​​អំ​ពី​​​កា​រ​បា​ញ់​​​សា​ក​ល្ប​ង​​​មី​​​ស៊ី​​​ល​​​ផ្លោ​ង​​​អ​ន្ត​រ​ទ្វី​​ប​​​មួ​យ​​​ផ្សេ​ង​ទៀ​ត​​​។​​​

​ប្រ​ទេ​​ស​​​ជ​ប៉ុ​ន​ ​កា​លពី​សប្តាហ៍​មុន​បានប្រកាស​ពី​ការកសាង​កម្លាំងយោធា​ដ៏​ធំ​បំផុត ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី ២ ស្របពេល​មាន​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន និង​ប្រទេស​កូរ៉េខាងជើង និង​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។

ទន្ទឹម​នោះ ក្រសួងការបរទេស​កូរ៉េខាងជើង បាន​និយាយថា ប្រទេស​ជប៉ុន បាន​អនុវត្ត​ជា​ផ្លូវការ​នូវ​សមត្ថភាព​ការវាយប្រហារ​ជាមុន ជាមួយនឹង​យុទ្ធសាស្ត្រ​ថ្មី​របស់ខ្លួន​ដែល​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​បរិយាកាស​សន្តិសុខ​នៅ​អាស៊ី​បូព៌ា​។​

ជាមួយគ្នា​នោះ ក្រសួង​ដដែល ក៏បាន​រិះគន់​សហរដ្ឋអាមេរិក ចំពោះ​ការ​ញុះញង់ និង​គម្រោង​បំពាក់អាវុធ​ដល់​ជប៉ុន ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *