ប្រទេសអ​ង់​​គ្លេ​ស​ ​ថា​ ​រុ​ស្ស៊ី​ ​កំ​ពុ​ង​​​ព្យា​យា​ម​ ​ដើ​ម្បី​​​ទ​ទួ​ល​បា​ន ​​​មី​​​ស៊ី​​​ល​​​ផ្លោ​ង​​​ពី​​​​អ៊ី​រ៉​ង់​​​

អន្តរជាតិ ​​៖​ ​ឯ​ក​អ​គ្គ​រ​ដ្ឋ​ទូ​ត​​​អ​ង្គ​កា​រ​ស​ហ​ប្រ​ជាជា​តិ​​រ​​ប​​ស់​​​ច​ក្រ​ភ​ព​​​អ​ង់​គ្លេ​ស​ ​លោ​ក​ស្រី​ ​B​a​r​b​a​r​a​ ​W​o​o​d​w​a​r​d​ ​បា​ន​​​និ​យា​យ​ ​កា​ល​ពី​​​ថ្ងៃ​​​សុ​ក្រ​​​​ថា​ ​ប្រ​ទេ​ស​​​រុ​ស្ស៊ី​ ​កំ​ពុ​ង​​​​ព្យា​យា​ម​ ​ដើ​ម្បី​​​ទ​ទួ​ល​បា​ន​​​អា​វុ​ធ​​​ប​ន្ថែ​​ម​ទៀត​​​​ពី​​​ប្រ​ទេ​ស​​​អ៊ី​រ៉​ង់​ ​​រួ​ម​ទាំ​ង​​​មី​​​ស៊ី​​​ល​​​ផ្លោ​ង​​​​រា​ប់​រ​យ​​​ដើ​ម​ ​និ​ង​​​​ផ្ត​ល់​ឱ្យ​​​ទី​ក្រុ​ង​​​តេ​​​អេ​​​រ៉​ង់​ ​នូ​វ​​​ក​ម្រិ​ត​​​ជំ​នួ​យ​​​ផ្នែ​ក​​​​យោ​ធា ​​និ​ង​​​ប​ច្ចេ​ក​ទេ​ស​​​ដែ​ល​​​មិ​ន​​​ធ្លា​ប់​មា​ន​​​​ពី​មុ​ន​​​ម​ក​ជា​​​ថ្នូ​រ​​​។​

លោកស្រី Woodward បាន​និយាយថា ចាប់តាំងពី​ខែសីហា​មក អ៊ីរ៉ង់ បានផ្ដល់​យន្តហោះ​គ្មាន​មនុស្ស​បើក (UAVs) រាប់រយ​គ្រឿង ទៅកាន់​ប្រទេស​រុស្ស៊ី​។ លោកស្រី Woodward បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ឥឡូវនេះ​រុស្ស៊ី កំពុង​ព្យាយាម​ដើម្បី​ទទួលបាន​អាវុធ​បន្ថែមទៀត រួមទាំង​មី​ស៊ី​ល​ផ្លោង​រាប់រយ​ដើម​។​

លោកស្រី បាន​បន្ថែមថា ជាការ​តបស្នង រុស្ស៊ី កំពុងផ្តល់​ឱ្យ​អ៊ីរ៉ង់​នូវ​កម្រិត​នៃ​ការគាំទ្រ​ផ្នែក​យោធា និង​បច្ចេកទេស​ដែល​មិន​ធ្លាប់មាន​ពីមុនមក ហើយ​យើង​មានការ​ព្រួយបារម្ភ​ថា ក្រុង​មូ​ស្គូ មានបំណង​ផ្តល់ឱ្យ​ក្រុង​តេ​ហេ​រ៉ង់ នូវ​សមាសធាតុ​យោធា​កម្រិត​ខ្ពស់​បន្ថែមទៀត ដែល​នឹង​អនុញ្ញាតឱ្យ​ប្រទេស​នេះ​ពង្រឹងសមត្ថភាព​អាវុធ​របស់​ពួកគេ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *