ឯកឧ​ត្ត​ម​ ​ខៀ​វ​​ ​កា​ញ្ញា​រីទ្ធ​​ ​អ​ញ្ជើ​ញ​បើ​ក​សិ​ក្ខា​​សា​លា​ហុង​ស៊ុ​យ​ ​ឆ្នាំ​២​០​២​​៣​

ឯកឧ​ត្ត​ម​ ​ខៀ​វ​​ ​កា​ញ្ញា​រីទ្ធ​​ ​អ​ញ្ជើ​ញ​បើ​ក​សិ​ក្ខា​​សា​លា​ហុង​ស៊ុ​យ​ ​ឆ្នាំ​២​០​២​​៣​

​ឯ​ក​ឧ​ត្ត​ម​​ ​ខៀ​វ​ ​កា​ញ្ញា​រី​ទ្ធ​ ​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​​ង​ព័​ត៌​មា​ន​ ​នា​រ​សៀ​ល​ថ្ងៃ​ទី​១​១​ ខែ​​ធ្នូ ​​ឆ្នាំ​២០​​២​២​ ​បា​ន​អ​ញ្ជើ​ញ​បើ​ក​សិ​ក្ខា​សា​លា​ហុ​ង​ស៊ុ​យ​ឆ្នាំ​២​០​២​៣​ ​ក្រោ​ម​ប្រ​ធា​នប​ទ​ ​៖​ ​«​ហុ​ង​ស៊ុ​យ​ឆ្នាំ​២​០​២​៣​ ​​សេ​ដ្ឋ​កិ​ច្ច​ ​និ​ង​កា​រ​អ​ភិ​វ​ឌ្ឍ​ន៍​យុ​គ​៩​»​​។​

​ពិ​ធី​នេះ​រៀ​ប​ចំ​ឡើ​ង​​ដោ​យ​ក្រុ​ម​ហ៊ុ​ន​ម៉ា​ស្ទ័​រ​ណា​លី​ ​ហុ​ង​ ​ស៊ុ​យ​ ​នៅ​សា​ល​ផ្សា​រ​ទំ​នើ​ប​​ ​អេ​អ​ន​ម៉​ល​សែ​ន​សុ​ខ​ ​ដោ​យ​មា​ន​កា​រ​ចូ​ល​រួ​ម​ពី​​ឯ​ក​ឧ​ត្ត​ម​ ​ហា​ក់​ ​ប៊ុ​ន​ធឿ​ន​ ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ក្រ​សួ​ង​ធ​ម្ម​កា​រ​និ​ង​សា​ស​នា​,​ ឧ​ក​ញ៉ា​សា​ស្រ្ត​ចា​រ្យ​ ​ឡុ​ង​ ​​ណា​លី​ ​អ​គ្គ​នា​យិ​កា​ក្រុ​ម​ហ៊ុ​ន​ ​ម៉ា​ស្ទ័​រ​ណា​​លី​ហុង​ស៊ុ​យ​​ ​និ​ង​ ​លោ​ក​-​លោ​ក​ស្រី​​ជា​សិ​ក្ខា​កា​ម​ប្រ​ហែ​ល​៦​០​០​នា​ក់​ផ​ង​​ដែ​រ​។​

ថ្លែងក្នុងពិធីស្វាគមន៍នាពេលនោះ ឧកញ៉ាសាស្រ្តចារ្យ ឡុង ណាលី បានថ្លែងថា៖ «ហុងស៊ុយបែបវិទ្យាសាស្រ្តមិនមែនជាជំនឿងប់ងល់នោះទេ ប៉ុន្តែវាជាវិទ្យាសាស្រ្តដែលផ្តោតទៅលើការព្យាករណ៍លើខ្យល់និងទឹកនៃភូមិសាស្រ្តជាក់ស្តែង ដើម្បីកែប្រែនិងជម្រុញនូវភាពខ្លាំងចំពោះការរស់នៅប្រចាំថ្ងៃរបស់មនុស្សលោក។ ហើយសិក្ខាសាលាដែលបានបើកដំណើរការនៅថ្ងៃនេះ គឺជាវគ្គបណ្តុះបណ្តាលថ្មីដែលអ្នកគ្រូ ឡុង ណាលី មានភាពសុទិដ្ឋិនិយមជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យទទួលបានជំនាញហ៊ុយស៊ុយពិតប្រាកដ ដើម្បីក្លាយខ្លួនជាកោសិកាសង្គមដែលល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធិភាព ជួយពលរដ្ឋខ្មែរបន្តគ្នាឲ្យទទួលបាននូវសុភមង្គល និងការរស់នៅមានភាពរីកចម្រើន ក្នុងជម្រកសន្តិភាពដែលយើងមានស្រាប់ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

មិនតែប៉ុណ្ណោះសិក្ខាសាលានៅថ្ងៃនេះគឺជាចំណែកដ៏សំខាន់មួយដែលអ្នកគ្រូណាលី បានព្យាករណ៍ទុកនូវភូមិសាស្រ្តដ៏មានសក្កានុពលមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលជាគន្លះបើកទំព័រសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ក្រោយពីពិភពលោកបានរងនូវវិបត្តិវីរុសឆ្លងកូវីដ១៩។ ហើយហុងស៊ុយបែបវិទ្យាដែលក្រុមហ៊ុនម៉ាស័្ទណាលីហុងស៊ុយបាននឹងកំពុងដំណើរការគឺមិនមែនសំដៅទៅលើតែខាងចិនសែមួយមុខនោះទេ សូម្បីតែនៅខាងប៉ែកអឺរ៉ុប អាម៉េរិក ក៏មានជំនឿហុងស៊ុយបែបវិទ្យាសាស្រ្តនេះផងដែរ»។

ជាការឆ្លើយតប ក្រោយពីបានស្តាប់នូវការលើកឡើងរបស់អ្នកគ្រូណាលី និងទស្សនាវីដេអូឯកសារដែលចងក្រងដោយក្រុមហ៊ុនម៉ាស្ទ័រណាលីហុងស៊ុយ, ឯកឧត្តម ខៀវ កាញ្ញារីទ្ធ បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឧកញ៉ាសាស្រ្តចារ្យ ឡុង ណាលី ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ផ្នែកហុងស៊ុយបែបវិទ្យាសាស្រ្តនៅកម្ពុជាអស់រយៈពេលជិត៨ឆ្នាំមកហើយ នៅក្នុងប្រទេសកម្ពុជា ហើយអ្នកគ្រូណាលីគឺជាកូនខ្មែរ តែម្នាក់គត់ដែលបាននាំយកពាក្យថា ហុងស៊ុយបែបវិទ្យានេះមកលើទឹកដីកម្ពុជាដំបូងគេ និងបានធ្វើបណ្តាប្រទេសនៅលើពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់ថាជាប្រទេសសម្បូរទៅដោយធនធានមនុស្សពូកែៗ មានសក្តានុពលវិនិយោគគ្រប់វិស័យ ដែលជាផ្នែកដ៏សំខាន់ផងដែរ ដើម្បីជួយពន្លឿនសេដ្ឋកិច្ចកម្ពុជា និងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបានមួយកម្រិតថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមបានគូសបញ្ជាក់ថា តាំងពីដើមរហូតដល់ពេលបច្ចុប្បន្ន ពាក្យថា ហុងស៊ុយ គឺជាពាក្យដ៏ពេញនិយមមួយដែលប្រជាជនកម្ពុជាតែងតែប្រើប្រាស់ និងមានជំនឿគ្រប់ពេលដែលពួកគេត្រូវចេញធ្វើការ ចេញធ្វើជំនួញនិងប្រកបរបរផ្សេងៗដូច្នេះហុងស៊ុយបែបវិទ្យាសាស្រ្តរបស់អ្នកគ្រូណាលីដែលបានដំណើរការដ៏យូរក្នុងប្រទេសកម្ពុជាកន្លងមកនិងតទៅអនាគតគឺពិតជាបានរួមចំណែកជួយដល់សង្គមកម្ពុជាបានច្រើនប្រាកដមែន ហើយយើងសង្ឃឹមថាវិស័យមួយនេះនឹងក្លាយជាជន្ទល់មួយក្នុងការបង្កើននូវធនធានមនុស្សដ៏ល្អប្រពៃ ប្រកបដោយគុណតម្លៃ គុណធម៌ និងភាពរីកចម្រើនទាំងអស់គ្នា៕វិមាន៧មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *