ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ពិធី​សម្ពោធ​ផ្លូវ​

ខេត្ត​ពោធិ៍សាត់ ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ បាន​រួម​ដំណើរ​លើ​ឧទ្ធម្ភាគចក្រ​ជាមួយ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​នាយករង​ខុទ្ធកាល័យ​សម្តេច​តេជោ ដើម្បី​ចុះ​ពិនិត្យ​ទីតាំង និង​ប្រជុំពិភាក្សា ផែនការ​បែងចែក​ភារកិច្ច រៀបចំ​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវជាតិ​លេខ​៥៥ ប្រវែង ១៨២,១៦​គីឡូម៉ែត្រ និង​បើក​ការដ្ឋាន​សាងសង់ ផ្លូវជាតិ​លេខ​១០ ប្រវែង​១៩៨,១៧៦​គីឡូម៉ែត្រ ក្រោម​ហិរញ្ញប្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០២០​ខាងមុខ នៅ​បរិវេណ​សាលាបឋមសិក្សា​ប្រ​ម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *