ឯកឧត្តម​បណ្ឌិត ទូច វណ្ណៈ ប្រគល់ថ​វិកាឯកឧត្តម ស សុខា និងលោកជំ​ទា​វជូនសិស្សថ្នាក់ទី​​​១២​ខ្វះខាត​ជីវភាពក្នុងស្រុកស្វា​យអន្ទរ

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះ​ជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុកស្វាយអន្ទរ ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងនាំយកថវិការបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនសិស្សថ្នាក់ទី១២ ដែលមានជីវភាពខ្វះខាត ចំនួន ២១នាក់ក្នុងស្រុកស្វាយអន្ទរសម្រាប់ចំណាយក្នុងការស្នាក់នៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល ២ថ្ងៃ នៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ប្រគល់ជូនដល់សិស្សថ្នាក់ទី១២ ទាំង ២១នាក់ នាឱកាសនោះ ក្នុង ១នាក់ៗទទួលបាន ៖ ថវិកា ចំនួន ៨០ ០០០រៀល សៀវភៅសរសេរ ចំនួន ១០ក្បាល និងប៊ិច ចំនួន ២ដើមផងដែ៕ អត្ថបទ រូបភាព សេង បូលីន

You might like

Leave a Reply

Your email address will not be published. Required fields are marked *