មេទព័​កំ​ពូល​ ​​រ​បស់​​​តៃវ៉ា​ន់ ​​និ​ង​​យោ​ធា​​៧​​នា​ក់ ​​ស្លាប់​​​ក្នុ​ង​​គ្រោះ​ថ្នាក់​ ​​ធ្លាក់​ឧ​ទ្ធម្ភា​គ​ចក្រ​

អន្តរជាតិ ៖ ​ក្រសួ​ងកា​រ​ពា​រជា​តិតៃវ៉ាន់​​បា​ន​​​និយា​យថា​ ​​ម​ន្ត្រី​​យោ​ធា​​កំ​ពូល​​​រប​ស់​​តៃវ៉ាន់​ ​និងយោ​ធា​​៧​​នា​ក់​​ផ្សេ​ង​ទៀត​​​បាន​​​ស្លាប់​ភ្លាមៗ​​ប​ន្ទា​ប់ពី​​ឧ​ទ្ធ​ម្ភាគ​ច​ក្រ​​បា​ន​​ធ្លា​ក់​​នៅ​លើ​​ភ្នំ​​​នៅ​​ថ្ងៃ​​ព្រ​ហ​ស្បតិ៍​​នេះ​​។​​នេះ​​​បើ​​យោង​តា​ម​​ប្រ​ភព​ពី​ C​N​A ​។​​

​​យោ​ងតា​ម​​អ្ន​កនាំ​ពា​ក្យ​​ក្រ​សួង​កា​រពា​រ​ជាតិ​ ​បាន​ឲ្យ​ដឹងថា ប្រធាន​សេនាធិការ​យោធា​តៃវ៉ាន់ លោក Shen Yi-ming និង​យោធា​៧​នាក់ បាន​បាត់​បង់ជីវិត បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​ធុន UH-60M Black Hawk ធ្លា​ក់នៅ ឯ​តំបន់ភ្នំ​មួយ​ស្ថិត​នៅក្បែរ​ទីក្រុង​តៃប៉ិ ខណៈ​មនុស្ស​៥​នាក់ ត្រូវបាន​ជួយសង្គ្រោះ​។​

​លោក Shen វ័យ​៦២​ឆ្នាំ​និង​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាច្រើន​នាក់​បានធ្វើ​ទស្សនកិច្ច​ដើម្បី​ទៅសួរសុខទុក្ខ​កងទ័ព​នៅ​ភាគ​ឦសាន​តំបន់ Yilan មុននឹង​បុណ្យចូលឆ្នាំ​ចិន មកដល់​នៅ​ចុងខែ​មករា​នេះ​។​យ៉ាងណាមិញ​មូលហេតុ​បង្កឱ្យមាន​សោកនាដកម្ម​នេះ មិនទាន់​ត្រូវបាន​គេ​បញ្ជាក់​នៅឡើយ​ទេ​៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *