ប្រភពព័ត៌មានបង្ហោះតាមបណ្តាញតេឡេក្រាមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ “មុននេះខ្ញុំបាននិយាយថាកម្ពុជាបានផលិត នាឡិកាដៃចំនួន ២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូ ដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។
នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្តនិងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។
សូមជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន៕”