ប្រធានា​ធិ​​បតី​​​​អា​មេរិ​ក​ ​លោ​ក​ ​B​i​d​e​n​ ​មិ​ន​​​ជឿ​​​សោះ​​​ថា​ ​លោ​ក​​ ​P​u​t​i​n​​ ​នឹ​ង​​​ប្រើ​​​​អា​វុ​ធ​​​នុ​យ​ក្លេ​អ៊ែ​រ ​​​បែ​ប​​​យុ​ទ្ធ​សា​ស្ត្រ​​ នៅ​​​អ៊ុ​យ​​​ក្រែ​​​ន​​​​នោះ​ទេ​​​

​អន្តរជាតិ ​​៖​ ​ប្រ​ធា​នា​ធិ​ប​តី​​​អា​មេ​រិ​ក​ ​លោ​ក​ ​Jo​e​​ B​i​d​e​n​​ ​បា​ន​​ប្រា​​ប់​ ​CN​​N​ ក្នុ​ង​​​ប​ទ​ស​ម្ភា​ស​ន៍​​​មួ​យ​​ថា ៖ ​លោ​ក​មិ​ន​​​ជឿ​ថា​ ​មេ​ដឹ​ក​នាំ​​រុ​ស្ស៊ី​ ​លោ​ក​ ​វ្ល៉ា​​​ឌី​​​មៀ​ ​ពូ​​​ទី​ន​ ​នឹ​ង​​ប្រើ​ប្រា​ស់​​អា​វុ​ធ​​​នុ​យ​ក្លេ​អ៊ែ​រ​​​យុ​ទ្ធ​សា​ស្ត្រ​​​ក្នុ​ង​​​ជ​ម្លោះ​​អ៊ុ​យ​​​ក្រែ​​​ន​​​នោះ​ទេ​​​។​​​​

លោក Biden បាន​និយាយ នៅពេល​អ្នកកាសែត​សួរ​អំពី​លទ្ធភាព​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​យុទ្ធសាស្ត្រ​ថា ខ្ញុំ​មិន​គិតថា​គាត់​នឹងធ្វើ​វា​ទេ​។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី ៧ ខែតុលា លោក Biden បាន​និយាយថា ជា​លើកដំបូង ចាប់តាំងពី​វិបត្តិ​កាំជ្រួច​គុយបា​មក ពិភពលោក កំពុង​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ដោយផ្ទាល់​ពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​។​

ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏បាន​និយាយ​ផងដែរ​ថា លោក ស្គាល់​មេដឹកនាំ​រុស្ស៊ី ច្បាស់​ណាស់ ហើយ​នោះ​ហើយ​ជា​មូលហេតុ​ដែល​លោក គិតថា លោក Putin មិន​លេងសើច​ទេ នៅពេលដែល​លោក និយាយ​អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​យុទ្ធសាស្ត្រ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *