អា​ជ្ញាធ​រ​និ​ង​ម​ន្ត្រី​ជំ​នា​ញ​ ​ចុះណែ​​​​​នាំ​អ្ន​ក​ចិ​ញ្ចឹ​ម​ក្រ​ពើ​ ឲ្យ​ព័​ទ្ធ​លួ​ស​សំ​ណា​ញ់​ ​ដើ​ម្បី​កា​រ​ពារ​ស​ត្វ​ក្រ​ពើ​ រួចចេ​ញ​ពី​​អាង​ចិ​ញ្ចឹ​ម​ ក្នុ​ង​ឃុំ​ឆ្នុ​ក​ទ្រូ​

ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង ៖ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​ ​៩​ ​ខែ​តុ​​លា​ ​ឆ្នាំ​២​០​២​២​ ដោ​យ​សា​រ​តែ​កា​រ​ព្រួ​យ​បា​រ​ម្ភ​ក្រ​ពើ​រួ​ច​ចេ​ញ​ពីអា​ង​ចិ​ញ្ចឹម​ គ្រា​ដែ​ល​ទឹ​ក​ទ​ន្លេ​បា​​ន​ជ​ន់​លិ​ច​អា​ងចិ​ញ្ចឹ​ម​ អា​ជ្ញា​​ធរ​ស្រុ​ក​ប​រិ​បូណ៌​ ​និ​ង​ម​ន្ត្រី​ជំ​នា​ញ​បា​ន​​ចុះ​ទៅ​ណែ​នាំ​ដ​ល់​អ្ន​ក​ចិ​ញ្ចឹ​ម​ក្រ​ពើ​នៅ​ក្នុង​ឃុំ​​ឆ្នុ​ក​ទ្រូ​ក​ ​ឱ្យ​ព័​ទ្ធ​រ​បាំ​ង​លួ​សសំ​ណា​ញ់​​ដើ​ម្បីកា​រ​ពា​រ​ ​ស​ត្វ​ក្រ​ពើ​ចេ​ញ​ពី​អា​ង​ ​។​

​លោ​ក​​ ផ​​ល​ ​សុ​ភា​ព​ ​អ​ភិ​បាល​​រ​ង ​ស្រុ​ក​ប​រិ​បូ​រ​ណ៍​ ​បា​ន​ឱ្យ​ដឹ​​ងថា​ដោ​យ​​បា​នទ​​ទួ​ល​ដំ​ណឹ​ង​ថា​អា​ង​ចិ​ញ្ចឹ​ម​ក្រ​ពី​ចំ​នួ​ន​២​ក​ន្លែង​​ប្រឈ​​ម​នឹង​​ស​ត្វ​ក្រ​ពើ​រួ​ច​ចេ​ញ​ ​ព្រោះ​តែ​ទឹ​ក​ទ​ន្លេ​ជ​ន់​​ឡើង​ ​លោ​ក​ក៏​​បាន​ដឹ​​កនាំ​​មន្ត្រី​ជំ​នា​ញ​និ​​ង​ស​ម​ត្ថ​កិ​ច្ច​ចុះ​ទៅ​ណែ​នាំ​ដ​ល់​ម្ចា​ស់​អា​ង​ចិ​ញ្ចឹ​ម​​ក្រ​ពើ​ ​ត្រូ​វ​យ​ក​រ​បាំ​ងលួ​ស​សំ​ណា​ញ់​ព័​​ទ្ធប​ន្ថែ​ម​ពី​លើ​ ​​រ​បាំ​ង​សា​ច់​អួ​ន​ ​ដែ​លម្ចា​ស់​អា​ង​ច​ញ្ចឹ​ម​ក្រ​ពើ​ព័​ទ្ធពី​មុ​ន​ ​ដើ​ម្បី​ឲ្យ​មា​ន​សុ​វ​ត្ថិ​ភា​ព​ ​កុំ​​ឲ្យ​ស​ត្វ​ក្រ​ពើ​ចេ​ញ​ពី​អា​ង​ ​។​

​ម្យ៉ា​ង​ដោ​យ​សា​រ​ក្រ​ពើ​មា​ន​ទំ​ហំ​ធំ​ៗ​ ​ព្រោះ​កា​រ​ចិ​ញ្ចឹ​ម​បា​ន​ច្រើ​​ន​ឆ្នាំ​ណា​ស់​ទៅ​ហើ​យ​ ​ក្រៅ​ពី​កា​រ​ណែ​នាំ​ឲ្យ​យ​ក​លួ​ស​សំ​ណា​ញ់​រា​យ​ព័​ទ្ធ​លើ​អា​ង​ចិ​ញ្ចឹ​ម​ក្រ​ពើ​​ប​ន្ថែ​ម​ក្នុង​នោះ​លោ​ក​ក៏​បា​ន​​ណែ​នាំ​ដ​ល់​ម្ចា​ស់​អា​ង​ក្រ​ពើ​ឱ្យ​ មា​ន​​កា​រពា​រ​ប្រុ​​ងប្រ​​យ័​ត្ន​កុំ​ឲ្យ​ក្រ​ពើ​រួ​ច​ចេញ​ពី​​អា​ង​ចិ​ញ្ចឹ​មផ​​ងដែ​រ​។​
​​
​គួ​រ​ប​ញ្ជា​ក់​ដែ​រ​ថា ក្នុ​​ងឃុំ​ឆ្នុ​ក​ទ្រូ​​ ​មា​ន​ក​ន្លែ​ង​ចិ​ញ្ចឹ​ម​ក្រ​ពើ​ចំ​នួ​ន​៩កន្លែង ​ប៉ុ​ន្តែ​២ក​​ន្លែងបា​នប្រ​ឈ​ម​និ​ង​គ្រោះ​ថ្នា​ក់​បើ​ក្រ​​ពើ​រួ​ច​ចេ​ញ​ពី​អា​ង​ ​និ​ង​ ​6​ ​ក​ន្លែ​ង​ទៀ​តទឹ​ក​លិ​ច​មិ​​ន​ទា​ន់​ដ​ល់៕​​

You might like

Leave a Reply

Your email address will not be published. Required fields are marked *