អាជ្ញា​ធ​រ​​​អះ​អា​ង​ថា ​​​នៅ​ស​ល់​​​ម​​នុស្ស​​​​តិ​ច​តួ​ច​​​ប៉ុ​ណ្ណោះ​​​ កំពុង​​ប​ន្ត​​​ស្នា​​ក់នៅ​​​ ​ក្នុ​ង​​​ជំ​រុំ​​​គ្រ​ប់​គ្រ​ង​​​ដោ​យ​ ​​​លោ​ក​ ​ខឹ​ម​ ​វា​ស​នា​​​

ខេ​ត្ត​សៀម​រា​ប​ ​៖​ ​អ្នក​នាំ​ពា​ក្យ​​​សា​លា​​ខេត្ត​​​​សៀម​​រាប​​ ​លោ​ក ​​លី​ ​សំ​​រិ​ទ្ធ ​និ​ង​​​ជា​​អ​ភិ​បា​ល​រ​ង​ ​ខេ​ត្ត​សៀ​ម​រា​ប​​​​បា​ន​ប​ញ្ជា​ក់​​​ប្រា​ប់​​​អ្ន​ក​​​សា​រ​ព​ត៌​មា​ន​​​ថា​ ​ថ្ងៃ​ទី​​៥​ ​​កញ្ញា​ ​ម្សិ​ល​មិ​ញ​​​គឺ​ជា​​​ថ្ងៃ​​​ចុ​ង​ក្រោ​យ​​​នៃ​​​កា​រ​ប្រ​មូ​ល​ផ្តុំ​​​ដែ​ល​​តំ​ណា​ង​​​គ​ណ​ប​ក្ស​​ស​ម្ព័​ន្ធ​​​ដើ​ម្បី​​​​ប្រ​ជា​ធិ​ប​តេ​យ្យ​​​(​L​D​P​) ​​ដែ​លបា​ន​​​ស្ម័​គ្រ​​​ប​ញ្ច​ប់​​​កា​រ​ប្រ​មូ​ល​ផ្តុំ​​​រ​ប​​ស់​ខ្លួ​ន​ ​។​ ​ប៉ុ​ន្តែ​​​នៅ​​​​មិន​​ទា​ន់​មា​ន​​​បំ​បែ​ក​ ​និ​ង​​​រំ​សា​យ​​​ទាំ​ង​ស្រុ​​ង​​​ទេ​​​។​​​លោ​ក​​​ប​ន្ត​​ថា​ ​កិ​ច្ច​កា​រ​​​ប​ន្ត​​​រ​ប​ស់​​​អា​​​ជ្ញា​​​​ធ​រ​​​គឺ​​​ជួ​យ​​​ស​ម្រួ​ល​​​និ​ង​​​​ចា​ត់​ចែ​ង​​​សំ​ណូ​ម​ព​រ​​​​រ​ប​ស់​​​ប្រ​ជា​ព​លរ​ដ្ឋ​​​​ពា​ក់ពន្ធ័​​ជា​មួ​យ​​​កា​រ​​​ម​ក​រ​ក​​​សា​ច់​ញា​តិ​​​នៅ​ក្នុ​ង​​​ទី​តាំ​ង​​​ប្រ​មូ​ល​ផ្តុំ​​​​នោះ​​​​ដើ​ម្បី​​​ឱ្យ​បា​ន​​​វិ​ល​ត្រ​​ឡ​ប់​​​ទៅ​​​លំ​នៅ​ឋា​ន​​​រ​ប​ស់​​​ពួ​ក​គា​ត់​​​វិ​ញ​​​។​

អ្នកនាំពាក្យ​រូបនោះ​បានបញ្ជាក់​បន្ថែម​ថា អាជ្ញាធរ​បន្ត​ទទួល​ពាក្យបណ្តឹង និង​បន្ត​ដោះស្រាយ​សំណូមពរ​ប្រជាពលរដ្ឋ ដោយមាន​ក្រុមការងារ​ខេត្ត ស្រុក និង​មូលដ្ឋាន​ប្រចាំការ​នៅ​ទីនោះ ដើម្បី​ធ្វើ​កិច្ចការ​មួយចំនួនទៀត​ពាក់ព័ន្ធ​ការកំណត់​មើល​សំណូមពរ​ផ្សេងៗ របស់​ប្រជាពលរដ្ឋ​ផងដែរ ។​

លោក​លី សំរិទ្ធ បានបញ្ជាក់​បន្ថែមថា មកដល់ពេលនេះ​ប្រជាពលរដ្ឋ​ដែល​បាន​ចាក​ចេញទៅ​លំនៅឋាន​វិញ​ជិត​មួយ​ម៉ឺន​នាក់ និង​នៅសល់​ប្រហែល មួយ​ពាន់​នាក់​ប៉ុណ្ណោះ ហើយ​ភាគច្រើន​ជា​សមាជិក និង​សកម្មជន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ខណ​ប្រជាពលរដ្ឋ​នៅសល់​តិចតួច ហើយនឹង​ចេញ​ជា​បណ្តើៗ​នឹង​អស់​ក្នុងពេល​ឆាប់ៗ​នេះ​។

លោក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មកដល់ពេលនេះ​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​មករក​សាច់ញាតិ​ជាង ១០០​ពាក្យបណ្តឹង​ហើយ ដែលមាន​មនុស្ស​ត្រូវរ​កមាន​ជាង ២០០​នាក់ ខណដែល​ក្រុមគ្រួសារ​មួយចំនួន​បាន​ជួបគ្នា​រួចហើយ ហើយ​នៅ​មួយចំនួន​នៅ​មិនទាន់បាន​ជួប​នៅ​ទ្បើ​យ​។​

គួ​រំលឹកថា លោក ខឹម វាសនា ប្រធាន​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ក៏បាន​យល់ព្រម​ឱ្យកម្លាំង​សមត្ថកិច្ច​ចូលទៅក្នុង​ទីតាំង​ដីចម្ការ​ម្រេច​របស់លោក​នៅ​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​ត្រួតពិនិត្យ និង​បាន​សហការ​ពន្យល់​ប្រជាពលរដ្ឋ​ដែល​កំពុងស្នាក់នៅ​ទីនោះ​ឱ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​របស់ខ្លួន​វិញ​ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *