ប្រទេ​ស​ចិ​ន​​ ​ចោ​ទ​​​​ប​ក្ស​​​​កាន់​​អំ​ណា​ច​​តៃ​វ៉ា​​ន់ ​ថា​បា​ន​​​ប៉ុ​ន​ប៉​ង​ ​​​បង្ក​​​ភា​ព​​​តា​ន​តឹ​ង​​​

អន្តរជាតិ ​៖ ​ក្រ​សួ​ង​កា​រ​​ប​រ​ទេ​ស​​​ចិ​ន​ ​បា​ន​​លើ​ក​ឡើ​ង​ ​កា​ល​ពី​​​ថ្ងៃ​​​​សុ​ក្រ​​​ថា​ ​គ​ណ​ប​ក្ស​​កា​ន់​អំ​ណា​ច​រ​​​ប​ស់​​​តៃ​​វ៉ា​ន់​ ​កំ​ពុ​ង​​ព្យា​យា​ម​​ប​​ង្កើ​ន​​​ភា​ព​​​តាន​តឹ​​ង​ ​ប​ន្ទា​ប់​ពី​​​ទី​ក្រុ​​ង​​​តៃ​ប៉ិ​ ​បា​ន​​​​បា​ញ់​​​ទ​ម្លា​ក់​​​យ​ន្ត​​ហោះ​​​ដ្រូ​​​ន​​​ស៊ី​វិ​ល​​​មិ​ន​​​ស្គា​ល់​​​​អ​ត្ត​ស​ញ្ញា​ណ​​​មួ​យ​​​ក្នុ​ង​​​ស​ប្តា​ហ៍​​​នេះ​​​។​​​

អ្នកនាំពាក្យ​លោក Zhao Lijian បាន​និយាយ នៅក្នុង​សន្និសីទ​ខ្លី​មួយ​ថា ការប៉ុនប៉ង​របស់​គ​ណ​បក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ក្នុងការ​បង្កើន​ភាព​តានតឹង គ្មាន​ន័យ​ឡើយ​។​

ទន្ទឹម​នោះ នាយករដ្ឋមន្ត្រី​តៃវ៉ាន់ លោក Su Tseng-chang បាន​ឆ្លើយតប​ថា ការបាញ់​ទម្លាក់​ដ្រូ​ន​របស់​ក្រុង​តៃប៉ិ គឺជា​ប្រតិកម្ម​ដ៏​សមស្រប​បំផុត បន្ទាប់ពី​មានការ​អត់ធ្មត់ និង​ការព្រមាន​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការ​លុកលុយ​ផ្សេងៗ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *