ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

លោកមាសច័ន្ទរិទ្ធសន្តិភាពប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី០៦.០៧.២០២២ ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់: នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅ សាលាឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បាន ប្រារព្ធពិធីប្រកាសសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២។
ពិធីខាងលេីនេះប្រារព្ធធ្វេីឡេីង ក្រោមអធិបតីភាពលោកស្រី ម៉ក់ សុភាព អភិបាលរងនៃគណអភិបាលស្រុក និងដោយមានការចូលរួមពីសំណាក់លោកនាយករដ្ឋបាល លោកសមាជិកក្រុមប្រឹក្សាស្រុក អស់លោកលោកស្រី លោកមេភូមិនៅក្នុងឃុំទាំងអស់ លោកគ្រូអ្នកគ្រូកងកម្លាំងសមត្ថកិច្ចទាំងបី លោក លោកស្រីក្រុមប្រឹក្សាឃុំចាស់ និងជាប់ថ្មី អ្នកតំណាងគណបក្សនយោបាយដែលបានជាប់ឆ្នោត។
ក្នុងឱកាសនេះផងដែរលោកស្រី ម៉ក់ សុភាពអភិបាលរងស្រុក មានប្រសាសន៍ស្នើឲ្យក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នេះ ក៏ដូចជាគណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំរួមគ្នាលើកកម្ពស់វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីរស់នៅ និងបំពេញការងារប្រកបដោយភាពសុខដុមរមនាក្នុងសង្គមសម្រាប់ជាមូលដ្ឋានក្នុងការធានាចីរភាពដំណើរការលទ្ធិប្រធាធិបតេយ្យសេរីពហុបក្ស ការបោះឆ្នោតនិងការអភិវឌ្ឍសង្គមឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។
លោក ស្រី បន្តថា ចំពោះអស់លោក-លោកស្រី ដែលទើបជាប់ឆ្នោតថ្មី និងអស់លោក លោកស្រីដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអាណត្តិទី៥នេះ ពិតជាមានការរីករាយប្រកបដោយមោទនភាព និងកំពុងសម្រួចឆន្ទៈក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្តដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។ ដូច្នេះសូម លោក-លោកស្រី ទាំងអស់មេត្តាយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាលបំពេញការងារចំពោះមុខមួយចំនួនឲ្យបានម៉ត់ចត់រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *