ពិតជាសាហាវមែន រឹត.ក សម្លាប់សង្សារដោយសារភ្លើងប្រចណ្ឌ័ រួចដេកជាមួយ រហូតដល់សពស្អុយ ដល់អ្នកជិតខាងរាយការណ៍ឲ្យសមត្ថកិច្ចចូលទៅចាប់តែម្តង..!!!

ការសែតសន្តិភាពប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣.០៦.២០២៣ ពិតជាសាហាវមែន រឹត.ក សម្លាប់សង្សារដោយសារភ្លើងប្រចណ្ឌ័ រួចដេកជាមួយ រហូតដល់សពស្អុយ ដល់អ្នកជិតខាងរាយការណ៍ឲ្យសមត្ថកិច្ចចូលទៅចាប់តែម្តង..!!!
ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប មានប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើបានរាយការណ៍មកសមត្ថកិច្ចថា មានធុំក្លិនស្អុយចេញពីបន្ទប់ជួល។ ពេលសមត្ថកិច្ចចុះទៅដល់ទីតាំងបន្ទប់ជួលខាងលើ គឺពិតជាមានធុំក្លិនស្អុយមែន ទើបសមត្ថកិច្ចទម្លុះទ្វារបន្ទប់ចូលពិនិត្យមើល (បន្ទប់ចាក់សោពីក្រៅ) ហើយប្រទះឃើញសាកសពគ្របភួយ និងជនសង្ស័យដេកនៅក្បែរសាកសព។សពជនរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរអ្នកសាឡន មានស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។ចំណែកជនសង្ស័យឈ្មោះ សេង គឹម ហួរ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប និងមានទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប (ត្រូវជាសង្សារជនរងគ្រោះ)។បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះប្រាកដមែន ដោយបានយកខ្សែរីដូវាំងននរឹត.ក ជនរងគ្រោះបណ្ដាលឱ្យស្លាប់។តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារការរឹត.ក (កជនរងគ្រោះមានស្នាម)។សមត្ថកិច្ចបញ្ជាក់ថា៖ មូលហេតុគឺមកពីជនសង្ស័យប្រចណ្ឌនឹងជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់យកទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *