នៅថ្ងៃទី២០.០៦.២០២២ ករណីបាក់ដើមឈើដ៏ធំ ១ដើម សង្កត់ រថយន្ត ដឹកភ្ញៀវទេសចរនៅខេត្តសៀមរាប

នៅថ្ងៃទី២០.០៦.២០២២ ករណីបាក់ដើមឈើដ៏ធំ ១ដើម សង្កត់ រថយន្ត ដឹកភ្ញៀវទេសចរ
#ខេត្តសៀមរាប៖ មានភ្លៀងលាយឡំ និង ខ្យល់កន្ត្រាក់ធ្វើឲ្យបាក់ដើមឈើដ៏ធំ១ដើមសង្កត់រថយន្តដឹកភ្ញៀវទេសចរមួយគ្រឿងធ្វើឲ្យភ្ញៀវភ្នែកសព្រាតរត់ចេញពីឡាន។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧ និង០០ នាទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចប្រាសាទប្រែរូប សង្កាត់នគរធំ ក្រុងសៀមរាប។សមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងថា ករណីបាក់រលំដើមឈើសង្កត់រថយន្តដឹកភ្ញៀវទេសចរណ៍នេះគឺមិនបណ្ដាលឱ្យភ្ញៀវ ណាម្នាក់មានរបួសនោះទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *