ប្រជាពលរដ្ឋជាង១០០គ្រួសារគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈឯកឧត្តមប៉ាន់ខែម ប៊ុនថនដែលបានបញ្ចប់វិវាទរ៉ាំរ៉ៃតាមរយៈដំណោះស្រាយបែបឈ្នះឈ្នះ

 

(ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ)
នៅរសៀលថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២នេះប្រជាពលរដ្ឋជាង១០០គ្រួសារនៅភូមិទំនប់ដាច់ និងភូមិជោគជ័យ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានទះដៃសាទរ ទទួលយកការបញ្ចប់វិវាទដែលរ៉ាំរ៉ៃអស់រយៈពេលច្រើនឆ្នាំមកហើយ តាមរយៈការដោះស្រាយរបស់ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រីនិងក្រុមការងាររួមដំណើរមាន លោកយ៉ាង គឹមហ៊ុយ លោកគង់ បញ្ញារិទ្ធិ លោកផេង បូរ៉ា លោកខន សុវណ្ណសុផានន់ ព្រមទាំងមានការចូលរួមពីសំណាក់លោកលី សារីអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកឈុន ប៊ុនថាប្រធានក្រុមការងារអន្តរវិស័យខេត្តលោកអ៊ិន ផាត ក្រុមការងារមន្ទីរដែនដីខេត្ត លោកយឹម សំណាងអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ មេឃុំអូរបីជាន់និងកងកម្លាំងស្រុក ក្រោយពីប្រជាពលរដ្ឋនិងភាគីក្រុមហ៊ុន បានព្រមព្រៀងបញ្ចប់វិវាទហើយ។

ឯកឧត្តមប៉ាន់ខែម ប៊ុនថនបានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន បានផ្តល់នូវអំណោយជាផ្លូវក្រាលគ្រួសារជូនបងប្អូនបនរជាពលរដ្ឋ ដោយចាត់អោយឯកឧត្តមនិងក្រុមករងារកសាងអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋមិនអោយជួបការលំបាកឡើយ។

ប្រជាពលរដ្ឋត្រេកអរ និងគោរពថ្លែងអំណរគុណមិនអាចភ្លេចគុណរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីបានឡើយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *