អគ្គនាយកដ្ឋានសុខភាពសត្វនឹងផលិតកម្មសហការជាមួយសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាស្ទាក់ចាប់រថយន្តដឹកជ្រូកអត់ច្បាប់នាំចូលពីប្រទេសវៀតណាមមួយគ្រឿងផ្ទុកជ្រូក 80. សិបក្បាល

#ការសែតសន្តិភាពប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១២.០៦.២០២២ អគ្គនាយកដ្ឋានសុខភាពសត្វនឹងផលិតកម្មសហការជាមួយសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាស្ទាក់ចាប់រថយន្តដឹកជ្រូកអត់ច្បាប់នាំចូលពីប្រទេសវៀតណាមមួយគ្រឿងផ្ទុកជ្រូក 80. សិបក្បាល ……

(ខេត្តព្រៃវែង)រថយន្តមួយគ្រឿងមា៉ក(RHINO) ពាក់ស្លាកលេខ ភ្នំពេញ 3F 9874ដឹកសត្វជ្រូករស់ឆ្លងដែនខុសច្បាប់ចូលពីប្រទេសវៀតណាមចំនួន 80 គ្មានច្បាប់ទម្លាប់ត្រូវមន្ត្រីជំនាញពេទ្យសត្វសហការជាមួយសមាគមន៍អ្នកចិញ្ចឹមសត្វនៅកម្ពុជាដឹកនាំដោយឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកទុកអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្ទាក់ចាប់បាន កាលពីវេលា 2រសៀលថ្ងៃទី 12 ខែមិថុនា ឆ្នាំ2022នៅតាមបណ្ដោយផ្លូវជាតិលេខ 1 ស្ថិតក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ បើតាមមន្ត្រីពេទ្យសត្វបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ដោយអនុវត្តតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល នឹងមានការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងការទប់ស្កាត់មិនឲ្យមានការនាំចូលសត្វជ្រូកពីប្រទេសជិតខាង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វក្នុងស្រុក ទើបអគ្គនាយកដ្ឋានសុខភាពសត្វនឹងផលិតកម្មសហការជាមួយសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាចុះបង្ក្រាបទប់ស្កាត់ជាបន្តបន្ទាប់នាពេលកន្លងមក។ជាក់ស្ដែងនៅរសៀលថ្ងៃទី 12 ខែមិថុនា ឆ្នាំ 2022 នេះអគ្គនាយកដ្ឋានសុខភាពសត្វ ស្ទាក់ចាប់បានរថយន្តដឹកជ្រូកអត់ច្បាប់នាំចូលពីប្រទេសវៀតណាមតាមច្រករបៀងស្វាយអាង៉ោងមួយគ្រឿងផ្ទុកសុទ្ធតែសត្វជ្រូករស់ចំនួន 80 ក្បាលនៅចំណុចភូមិឃុំខាងលើបញ្ជូនយកមករក្សាទុកកន្លែងច្តតាឡៃសាក់សត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផល្លិតកម្មសត្វនៅចំការដូង រាជធានីភ្នំពេញ។ មន្ត្រីពេទ្យសត្វបញ្ជាក់បន្ដថា ក្នុងប្រតិបត្តិការចុះស្ទាក់ចាប់ឡានដឹកជ្រូកអត់ច្បាប់នេះ គឺមានការសម្របសម្រួល ពីអយ្យការអមសាលាដំបូងខេត្តព្រៃវែងផងដែរ។ អ្វីដែលធ្វើឲ្យមន្ត្រីជំនាញជួបការលំបាកក្នុងការចុះបង្ក្រាបបទល្មើសនេះ គឺពេលមន្ត្រីជំនាញចុះស្ទាក់ចាប់ឡានដឹកជ្រូកអត់ច្បាប់នេះបាន ស្រាប់តែមួយសន្ទុះគេឃើញមានកម្លាំងមួយក្រុមជិះឡានសារ៉ែនពីរគ្រឿងពាក់សុទ្ធតែស្លាកលេខ.ខ.មចុះមកបើកជែងទាំងឡានរបស់មន្ត្រីជំនាញបម្រុងរំដោះឡានដឹកជ្រូកចេញ។ប៉ុន្តែបន្ទាប់ពីឃើញឡានអ្នកសារព័ត៌មានច្រើនអង្គភាពចុះទៅដល់ផ្ដិតយករូបភាព ទើបក្រុមអ្នកកាងបទល្មើសទាំងនោះបើកឡានសារ៉ែនគេចខ្លួនបាត់ស្រមោលអស់ទៅ។បន្ទាប់មកក្រុមមន្ត្រីជំនាញក៏ផ្លាស់ប្ដូរតែកុងឡានដឹកជ្រូកបើកឡើងយកមករក្សាទុកនៅកន្លែងធ្វើចត្តាឡីស័កសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផល្លិតកម្មនៅចំការដូង រាជធានីភ្នំពេញ។មន្ត្រីជំនាញពេទ្យសាប់បានបញ្ជាក់បន្ថែមទៀតថា ចំពោះសត្វជ្រូកទាំង 80 សិបក្បាលយើងយកសំណាកទៅពិនិត្យនៅម៉ាស៊ីនឡាបូ បើសិនជារកឃើញសត្វជ្រូកមានជំងឺយើងនឹងរៀបចំដុតកំទេចបំផ្លាញចោល ឱ្យបើសិនជាសត្វមានសុខភាពធម្មតានោះទេមន្ត្រីយើងនិងអនុវត្តទៅតាមនីតិវិធីច្បាប់មាត្រា113 ជំពូកទី 20 ដោយហៅម្ចាស់ជ្រូកមកធ្វើកិច្ចសន្យា នឹងបងផាកពិន័យទៅតាមមាត្រាច្បាប់កំណត់ដើម្បីចូលជាថវិកាជាតិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *