កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបង្រ្កាបរថយន្តកែច្នៃ ៣គ្រឿងដោយមានកម្លាំងតិចបង្រ្កាបបានតែ១គ្រឿង ផ្ទុកឈើអារជ្រុង

នៅថ្ងៃទី១៦.០៦.២២ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបង្រ្កាបរថយន្តកែច្នៃ ៣គ្រឿងដោយមានកម្លាំងតិចបង្រ្កាបបានតែ១គ្រឿង ផ្ទុកឈើអារជ្រុងចំនួន៣ដុំធំៗ ស្មើប្រមាណ១០ម៉ែត្រត្រីគុណ ករណីនេះ ដូចវាយបំបែក ឆ្នាំងបាយ មន្រី្តជំនាញទាក់ព័ទ្ធ.នៅក្នុងឃុំឈើតុំ ស្រុកក្រគរ នៅចំណុច(អំពិល)
(រិះគន់ក្នុងន័យស្ថាបនា)
ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ច្បាស់ការពីកម្លាំងសហការដែលបានចុះប្រត្តិប្រត្តិការបង្រ្កាបរថយន្តកែច្នៃដឹកឈើផ្ទាល់ថា ក្រុមការងារ កងកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(កងរាជអាវុធហត្ថលើផ្ទៃប្រទេស) បានស្ទាក់បង្រ្កាបរថយន្តកែច្នៃចំនួន៣គ្រឿង ប៉ុន្តែដោយកម្លាំងតិចធ្វើការបង្រ្កាបបានតែ១គ្រឿងប៉ុណ្ណោះ ដោយមានផ្ទុកឈើអារជ្រុងចំនួន៣ដុំធំៗ ស្មើប្រមាណ១០ម៉ែត្រត្រីគុណ ។
នារសៀលថ្ងៃព្រហស្បត្តិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ កងកម្លាំងប្រដាប់អាវុធ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបរថយន្តកែច្នៃដឹកឈើមុខកាត់ធំៗខាងលើ ធ្វើឡើងនៅលើកំណាត់ផ្លូវលំ១ខ្សែ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។រថយន្តកែច្នៃត្រូវបានបង្រ្កាបមានផ្ទុកឈើអារបួនជ្រុងចំនួន៣ដុំធំៗ ក្នុងនោះចំនួន២ដុំមានមុខកាត់ទំហំប្រមាណ៥០ម*៥០ម*៦ម
ទំហំប្រមាណ៩០ម*៩០ម*៦ម ទំហំប្រមាណ៩០ម*៩០ម*៦ម ដូច្នេះឈើជ្រុងទាំងចំនួន៣ដុំធំៗនេះ មិនក្រោម១០ម៉ែត្រត្រីគុណនោះទេ ហើយឈើអារបួនជ្រុងដឹងតាមមធ្យោបាយរថយន្តកែច្នៃនេះ ចេញពីតំបន់ព្រៃភ្នំត្រយឹង(នឹងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់)ត្រូវ ឆ្លងកាត់ស្នាក់ការដ៍រឹងមាំមួយ គឺ ស្នាក់ការរង(អំពិល) មានរថយន្តកែច្នៃដឹកឈើនេះមកទំលាក់ចុះនៅជិតសង្កាត់រដ្ឋបាលព្រៃឈើ.ឃុំឈើតុំ ។ចំណែកលោក សុខ ប្រសិទ្ធ ជានាយសង្កាត់រដ្ឋបាលព្រៃឈើ.ឈើតុំ បានឲ្យដឹងតាមទូរស័ព្ទនារសៀលដដែលនេះដែរថា វត្ថុតាងរថយន្តកែច្នៃដឹកឈើត្រូវបានបង្រ្កាប លោកបានទទួលហើយដើម្បីបន្តនីតិវិធី ។ ពាក់ព័ន្ធបទល្មើសព្រៃឈើកើតមានយ៉ាងគរគ្រឹកគរគ្រេងនៅស្រុកក្រគរនេះ លោក ប៉ុល ចាន់ថា នាយផ្នែករដ្ឋបាលក្រគរ ក៏បានប្រាប់ឲ្យដឹងតាមទូរស័ព្ទដែរថា បានបង្រ្កាបហើយ៕ យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថារថយន្តកែច្នៃទាំងអស់នេះរស់នៅភូមិខាងលើ គីមានឈ្មោះ ហ៊ុ ហយ មេឈ្មួញដុះស្លែប្រចាំខេត្តពោធិ៍សាត់

You might like

Leave a Reply

Your email address will not be published. Required fields are marked *