ក្បួនដឹកឈើដង្ហើតាមប្រភេទរថយន្តស៊ាំយ៉ុង របស់ក្រុមឈ្មួញនៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនជារៀងរាល់យប់គ្មានសមត្ថកិច្ចឬមន្ត្រីជំនាញណាហ៊ានអើរពើនោះឡើយ!

 

#ខេត្តត្បូងឃ្មុំ ÷ ជាក់ស្តែងនៅយប់រំលងអាធ្រាត្រថ្ងៃទី ០៧ខែ មិថុនា ឆ្នាំ ២០២២ មានសកម្មភាពរថយន្តសាំងយ៉ុង២គ្រឿង ដឹកឈើចេញពីក្នុងទឹកដី ខេត្ត មណ្ឌលគិរី ឆ្លងកាត់តាម ១០៧ តាមបណ្តោយផ្លូវជាតិលេខ៧៤ ហើយកាត់តាម គីឡូ ៨៨ ឆ្លងកាត់តាមរង្វង់មូល ទីរួមស្រុកស្នួល នៃខេត្តក្រចេះ នៅវេលាម៉ោងជាង ២ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ ខណ: ពេលដែលក្រុមអ្នកសារព័ត៌យើង កំពង់ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចាំផ្តិតយករូបភាពជាក់ស្ដែងនោះ ស្រាប់តែឃើញក្បួនរថយន្តដឹកឈើខាងលើនេះ នៅត្រង់ចំណុច គឺឡូម៉ែត្រ ៧៩ ស្ថិតក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ បាន បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិ ហើយបងប្អូនអ្នកសារព័ត៌មានក៏បានតាមផ្ដិតយករូបភាពពីក្រោយ ដើម្បីទុកជាភស្តុតាង តាមរហូតដល់ត្រង់ចំណុចមុខទីស្នាក់ការមេព្រៃស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ តែម្ដង។

ជាក់ស្តែងឃើញថា÷ គាត់់ធ្វើសកម្មភាព ប្រព្រឹត្ត បទល្មើស ព្រៃឈើបាន ដោយរលូនតែម្ដង គ្មានការរំខាន ដល់អស់លោកៗ ដែលជាសមត្ថកិច្ច ឈរជើងនៅតាមដងផ្លូវជាតិលេខ៧ ដែលមានភារកិច្ចក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនោះទេ ដោយបានបណ្ដែតបណ្ដោយ ឱ្យពួកមេៗឈ្មួញ ធ្វើសកម្មភាព យ៉ាងអណាធិបតេយ្យម៉ាសេរី ដោយរលូនតែម្ដង។

មហាជនបានរិះគន់ចំៗ ធ្ងន់ៗថា សកម្មភាពបទល្មើសខាងលើនេះ បានធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយស់ សេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងរ សម្រាប់ដឹកនាំតាមបណ្ដាខេត្ដដែលក្បួនឈើដឹកឆ្លងកាត់បានដោយរលូននេះ
ជាពិសេសគឺបានធ្វើឱ្យបាត់បង់ ប្រសិទ្ធភាពបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *