ឃាត់ខ្លូនជនសង្ស័យចំនួន០៣នាក់ករណីគ្រឿងញៀននៅខេត្តរតនគិរិ

#ខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង១១ និង៤៥នាទី ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋកម្លាំងអធិការនគរបាលក្រុងបានលុង បានចុះបង្រ្កាបនិងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣មុខសញ្ញាពាក់ពន្ធ័ករណីគ្រឿងញៀននៅចំនុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ដោយមានការសម្របសម្រួលនិតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត សមត្ថកិច្ចយើងបានដកហូតសម្ភារៈពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងនាំខ្លួនជនសង្ស័យយកមកអធិការដ្ឋានដើម្បីអនុវត្តនិតិវិធីបន្ត។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖


១. ឈ្មោះ ធំ សុធា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី
២.ឈ្មោះ សំអាត សំអុល ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី
៣.ឈ្មោះ អ៊ុ នឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រងបាលុង ខេត្ត រតនគិរី
វត្ថុតាងដកហូតរួមមានៈ ៖
១.ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០១គ្រឿង
២.ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន
៣.ទូរស័ព្ទ អិនចុចពិលចំនួន០២គ្រឿង
៤.ឧបករណ៍ សម្រាប់សេពគ្រឿងញៀនមួយចំនួន
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការនគរបាលក្រុងបានលុង ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលា ដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *