(ខេត្តកំពង់ចាម) ៖ ទីតាំងសង្វៀនជល់មាន់មួយកន្លែងនៅក្នុងចំការផ្លែចន្ទីស្ថិតភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។បើកលេងជារៀងរាល់ថ្ងៃបែជាអាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានការចុះបង្ក្រាបទាល់តែសោះនៅតែបណ្ដែតបណ្ដោយអោយមានការជួបជុំគ្នាលេងយ៉ាងរលូន!បើតាមប្រភពប្រជាពលរដ្ឋ ឲ្យដឹងថាទីតាំងល្បែងសុីសងមួយកន្លែងនេះបើកលេងជារៀងរាល់ថ្ងៃពោលគឺ(ដុះស្លែរ)តែម្ដង តែហាក់បីដូចជាមិនរំខានដល់សមត្ថកិច្ចនៅក្នុងមូលដ្ឋានដូចជាថ្នាក់ខេត្ត។ប្រជាពលរដ្ឋដាក់ការសង្ស័យថាគឺទីតាំងល្បែងស៊ីសងនេះប្រហែលជាមានភ្លើងខៀវហើយមើលទៅ បានជាបើកដំណើរការយ៉ាងរលូនដោយមិនរំខាន មានការសង្ស័យរបស់ប្រជាពរដ្ឋថា ជាឆ្នាំងបាយរបស់សមត្ថកិច្ចសូមមេត្តាមានវិធានការចុះបង្ក្រាបផងដើម្បីចូលរួមភូមិឃុំមានសុវត្ថិភាព ។ប្រជាពលរដ្ឋបានលួចបង្ហើបថាទីតាំងល្បែងស៊ីសង មួយកន្លែងនោះមានឈ្មោះ( វ៉ាន់ )ដែលជាម្ចាស់ទីតាំង រាល់ថ្ងៃនេះគេកំពុងតែគៀងគរក្រុមអ្នកញៀនល្បែងមកលេងទីតាំងរបស់ខ្លួនជារៀងរាល់ថ្ងៃ។ក្នុងនោះដែរក៏មានប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើកំពុងតែសំដែងនូវការព្រួយបារម្ភចំពោះការរស់នៅរបស់ពួកគាត់ចំពោះបញ្ហាសេចក្តីសុខ សុវត្ថិភាពក្នុងការរស់នៅរបស់ពួកគាត់ព្រោះថាបើទីតាំងណា មានបើកលេងល្បែងស៊ីសងហើយទីតាំងនោះមិនយូរទេនឹងអាចកើតមានអំពើចោរកម្មផ្សេងៗជាក់ជាមិនខាន។ប្រជាពលរដ្ឋស្នើសុំ លោក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម សូមមេត្តាមានវិធានការទប់ស្កាត់និងបង្ក្រាបដល់ក្រុមញៀនល្បែងទាំងនេះផងដើម្បីរក្សាការពារនូវភូមិ ឃុំមានសុវត្ថិភាពជូនដល់ពលរដ្ឋ។បឋម
You might like
✍ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារប្រតិបត្តិខេត្តពោធិ៍សាត់ និង
18/03/2025
359 Likes
1K
✍”ការងាររបស់យើងមិនល្អឥតខ្ចោះទេ តែខ្ញុំជឿជាក់ទៅលើឆន្ទៈ ភាពទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ ហើយធានាសុក្រឹតភាពនៃការប្រឡងប្រជែង។”
18/03/2025
360 Likes
1K
✍រសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥
18/03/2025
350 Likes
1K
✍ឯកឧត្តម ប៊ិន ត្រឈៃ ៖ ឈាម គឺជាដើមទុនដ៏មានតម្លៃបំផុតសម្រាប់សង្គមជាតិ ការបរិច្ចាគឈាម១ដង អាចជួយជីវិតមនុស្ស១នាក់
17/03/2025
350 Likes
1K
