ឈ្មួញនាំជ្រូកពីវៀតណាម លោតឆត្រ័ឆ្លងដែនចូលមកកម្ពុជាដូចគេដហ្ហែរក្បួន នៅច្រកក្រសាំងជ្រំ ស្រុកស្វាយជ្រំ

(#ខេត្តស្វាយរៀង)៖ ក្រុមឈ្មួញនាំសត្វជ្រូកពីប្រទេសវៀតណាម មករាល់ថ្ងៃដូចហែកឋិន ក្នុង១ថ្ងៃៗ រាប់រយក្បាលគឺ៣០០ក្បាលទៅ៦០០ក្បាល ដឹកតាមរថយន្តសាំយ៉ុង ដឹកពីព្រំដែនក្រសាំងជ្រំ ឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចផ្ទេរដាក់រថយន្តធំដឹកទៅរាជធានីភ្នំពេញ។បើតាមសមត្ថកិច្ចបានបង្ហើបឲ្យក្រុមការងារយើងដឹង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថាមាន ក្រុមឈ្មួញបាននាំសត្វជ្រូករស់ ពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែន ចែកខេត្តគឺភូមិក្រាំងលាវ ស្រុកពង់

ត្របែក ខេត្តព្រៃវែងនិងភូមិក្រសាំងជ្រំឃុំគ្រួសនស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ ប្រភពបញ្ជាក់ថា នៅល្ងាចថ្ងៃទី៣០ ខែមេសា ខាងវៀតណាមបានសាងជ្រូករស់ចំនួន៤០ក្បាល ចេញពីរថយន្តនៅព្រំដែនវៀតណាម លើកដាក់ទូកសាឡង់ឆ្លងព្រែកព្រំដែនចូលមកប្រទេសខ្មែរ រួចក្រុមឈ្មួញបានចាប់ជ្រូកចេញពីសាឡង់លើកដាក់លើរថយន្តសាំយ៉ុង ដែលចាំនៅព្រំដែនខ្មែរចំនួន៣គ្រឿង ខណៈដែលកំពុងលើកជ្រូកដាក់លើរថយន្តបានបួនប្រាំក្បាល ស្រាប់តែឃើញវត្តមានអ្នកសារព័ត៌មានទៅដល់ ក៏នាំគ្នាបើករថយន្តគេចចេញពីកន្លែងសាងជ្រូក១គ្រឿង បើកចូលទៅក្រាំងលាវ រដ្ឋបាលស្រុកកំពង់ត្របែក និង២គ្រឿងបើកគេចទៅក្រសាំងជ្រំ ឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ហើយរថយន្តជាច្រើនគ្រឿងផ្សេងទៀតដែលមិនទាន់បានលើកជ្រូកដាក់នោះបានបើកគេចទៅវិញចូលភូមិក្រាំងលាវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង តាមវលំក្រវ៉ាត់ព្រំដែន។សមត្ថកិច្ចម្នាក់បានឲ្យដឹងថា ចំណុចឈ្មួញនាំជ្រូកវៀតណាមឆ្លងដែននោះ គឺស្ថិតចន្លោះភូមិចុងចាំង ឃុំហ៊ឹងហា និងភូមិហ៊ឹងប៊ីងបេ ឃុំប៊ីងបេ ស្រុកតាំងហ៊ឹង ខេត្តឡុងអាង ប្រទេសវៀតណាម ដីខ្មែរភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដឹកគេចតាមផ្លូវកៅស៊ូចូលមកភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ឡើងមកឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចផ្ទេររថយន្តនៅចំណុចកែងភូមិព្រៃឈ ស្រុកកំពង់ត្របែកខេត្តព្រៃវែង។ឈ្មួញដែររកស៊ីដឹកជ្រូកមានឈ្មោះ គង់ មុខរបរជាទាហ៊ាន មានទីលំនៅភូមិតាប៉ ឃុំតាសួសស្រុកស្វាយជ្រំ ដែលគេលក់បន្តឲ្យក្រុមហ៊ុន ដានី ដេង ប្រធានក្រុមហ៊ុនឈ្មោះ ដេង ដានី ។
ទាក់ទិនករណីនេះដែរ អ្នកព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីលោក យ៉ន សុផល មេប៉ុស្ត៍វរៈការពារព្រំដែនក្រសាំងជ្រំ បានទេ ដោយទូរសព្ទ័ចូលហើយឆ្លើយថា កំពុងបើករថយន្តការពារគណៈប្រតិភូ ពិនិត្យផ្លូវក្រវ៉ាត់ព្រំដែន។លោក ប៉ែនមចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរក្ខាប្រម៉ាញ់និងនេសាទខេត្ត បានមានប្រសាសន៍តាមទូរសព្ទ័ថា: ក្រុមការងារពេទ្យសត្វបានចុះផ្សព្វផ្សាយដល់សមត្ថកិច្ចពាក់ពន្ធ័នៅឈជើងតាមប៉ុស្ត៍វរៈការពាព្រំដែនគោក សូមឲ្យជួយទប់ស្កាត់និងបង្ក្រាបបទល្មើស ការនាំជ្រូករស់ និងផលិតផលដែលមានដើមកំណើតពីសត្វ ពីប្រទេសវៀតណាមឆ្លងដែនចូលមកប្រទេសកម្ពុជា រដ្ឋបាលខេត្តស្វាយរៀង។ហើយលោកបានចេញលិខិតដាក់សំណើរទៅឯកឧត្តមអភិបាលខេត្តស្វាយរៀងតាមរយៈលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត សូមឲ្យដាក់បញ្ជាទៅលោកស្នងការនៃស្នងការដ្ឋាន នគបាលខេត្តស្វាយរៀងឲ្យមន្ត្រីនគបាលវរៈការពារព្រំដែនរឹតបន្តឹងនិងបង្ក្រាបបទល្មើសនាំសត្វជ្រូករស់ឆ្លងដែនពីប្រទេសវៀតណាមចូលមកដោយខុសច្បាប់ ក៏ប៉ុន្តែ បទល្មើស នាំជ្រូករស់ពីប្រទេសវៀតណាមដោយខុសច្បាប់នៅតែមានបន្តបន្ទាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *