កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល សហការជាមួយកម្លាំងផ្នែកជំនាញ ប្រឆាំងគ្រឿងញៀន ចុះធ្វើការបង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់នៅក្រុងប៉ោយប៉ែត..!!!

(បន្ទាយមានជ័យ)៖នៅថ្ងៃ អង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ខែមេសាឆ្នាំ២០២២នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល  ខេត្តបន្ទាយមានជ័យ។និងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែត។ដឹកនាំកម្លាំងប៉ុស្តិ៍ដោយលោកវរសេនីយ៍ត្រី ប្រិម សុផល  នាយប៉ុស្តិ៍ រដ្ឋបាល សង្កាត់ផ្សារកណ្តាល ដឹកនាំកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកជំនាញ ប្រឆាំងគ្រឿងញៀននគរបាលក្រុងប៉ោយប៉ែតចុះធ្វើការបង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យ បានចំនួន០៣នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា៖កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទីល្ងាច ដោយមានប្រជាពលរដ្ឋរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាលថាមានករណីចែកចាយគ្រឿងញៀននៅចំណុចបន្ទប់ជួលទល់មុខផ្សារអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្រោយពីបានទទួលពត៌មានភ្លាមកម្លាំងប៉ុស្តិ៍ ផ្សារកណ្តាលបានសុំបញ្ជាពី

លោក វរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត ចុះទៅ  ទៅដល់ចំណុចដែលប្រជាពលរដ្ឋរាយការណ៍ ទៅដល់ភ្លាមកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់មានឈ្មោះដូចខាងក្រោម:

១.ឈ្មោះ ផាន់ សារឿន ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរបោកអ៊ុតខោអាវ (ម្ចាស់បន្ទប់ជួល) ។

២.ឈ្មោះ ផាន់ សុខលី ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ។

បានដកហូតសម្ភារះវត្ថុតាងបានដូចជា:

១/ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១

២/ប្រដាប់ចូកគ្រឿងញៀនចំនួន០១

៣/បំពង់កែវចំនួន០១

៤/ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១

៥/ម្ស៉ៅក្រាមពណ៌សរថ្លាចំនួន០២កញ្ចប់តូច

៦/ទូរស័ព្ទម៉ាកoppo ចំនួន០២គ្រឿង

តាមចម្លើយសារភាពខាងលើសម្ភារះវត្ថុតាងទាំងអស់ជារបស់ឈ្មោះ ផាន់ សារឿន ភេទប្រុសដែលជាម្ចាស់បន្ទប់ជួល ហើយថ្នាំញៀនគេទិញពីឈ្មោះ ទូច សៀង ហៅ លាង ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅភូមិព្រៃគប់ សង្កាត់ អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។កម្លាំងជំនាញផ្នែកគ្រឿងញៀនបានយោងតាមចម្លើយសារភាពរបស់ឈ្មោះ ផាន់ សារឿន  នោះ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១២.៣០នាទី កំលាំងប៉ុស្តិ៍ផ្សារកណ្តាល សហការជាមួយកំលាំងជំនាញផែនគ្រឿងញៀន បន្តឃាត់ខ្លួនឈ្មោះទូច សៀង ហៅ លាង នៅចំណុច ភូមិ ទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាលនិងកម្លាំងជំនាញផ្នែកគ្រឿងញៀនបានដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា ១ថង់ (ទំងន់១ខាំ) ជញ្ជីងថ្លឹងថ្នាំញៀន១ នឹងថង់សំរាប់ច្រកថ្នាំញៀន១ដុំ ។ជនសង្ស័យ បានសារភាពថា ថ្នាំញៀននោះជារបស់គាត់ ហើយបានទិញពីអ្នកនៅភ្នំពេញ តែមិនស្គាល់ឈ្មោះ បានទំនាក់ទំនងទិញតាមរយៈលេខទូរស័ព្ទ០៩៧៤៤៤៨៧៤៤ ។

សូមបញ្ជាក់បន្ត៖នគរបាលផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានសួរនាំ ជនសង្ស័យ០៣នាក់រួច បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ០៣នាក់និងវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *