កម្លាំងនគរបាល សហការជាមួយកម្លាំងយោធាទទួលប្រជាពលរដ្ឋត្រឡប់ចូលប្រទេសកម្ពុជាវិញចំនួន ២៨៣នាក់ នៅស្រុកកំរៀង

 

(បាត់ដំបង)   ៖ នាថ្ងៃទី១០ ខែ កុម្ភ: ឆ្នាំ២០២២ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និង លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរង ផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ:៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
ប្រជាពលរដ្ឋចំនួន ២៨៣នាក់ (ស្រី ១១០នាក់) ក្មេង ៦១នាក់ (ក្មេងស្រី ២៣នាក់) កម្លាំងសមត្ថកិច្ចបានសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ជាលទ្ធផល ៖
-វិជ្ជមានកូវីដ១៩ ចំនួន ១នាក់ (ស្រី ១នាក់) ក្មេងស្រីទៅតាមម្តាយ ១នាក់ បញ្ជូនទៅព្យាបាលនៅមណ្ឌុលត្រាវជូ ស្រុកសំពៅលូន
-ពលករចំនួន ៤៥នាក់ (ស្រី ១៥នាក់) ក្មេង ៨នាក់ (ស្រី១នាក់) បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន
-ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន២៣៧នាក់ (ស្រី ៩៣នាក់) ក្មេង ៥២នាក់ (ស្រី ២១នាក់)
ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ ៥ឆ្នាំដល់ ១៨ឆ្នាំ ចំនួន២៥នាក់ (ស្រី ១៥នាក់) ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *