ទោះបីក្នុង ​​កា​លៈ​ទេ​សៈ​​​ដែ​ល​ ​​កំ​ពុ​​ង​​​ខ្វះខា​ត​​​ស្បៀ​ង​ ​​ធ្ង​ន់​ធ្ង​រ ក៏ដោយ ​​កូ​រ៉េ​ខា​​ង​ជើ​ង​ នៅតែ​បា​ញ់​​​ប​ង្ហោះ​ មី​​​ស៊ី​​​ល​ ​១​ ​គ្រា​ប់​​​ទៀ​ត​

អន្តរជាតិ ​​៖​ ​រ​ដ្ឋា​ភិ​បា​ល​​​ជ​ប៉ុ​ន​ ​បា​ន​​​ឲ្យ​​​ដឹ​ង​​ថា​ ​កូរ៉េ​​ខាង​​ជើ​ង​ ​បា​ន​​​បាញ់​​​ប​ង្ហោះ​​នូ​វ​​​មី​​​ស៊ី​​ល​​​ផ្លោ​ង​ ​១​ ​គ្រា​ប់​​​ទៀ​ត ​​នៅ​​ថ្ងៃ​​​អ​ង្គា​រ​​​នេះ​​​។​​ ​ទ​ន្ទឹ​ម​​​នោះ ​កា​​របា​​ញ់​​ប​ង្ហោះ​​​​លើ​ក​ចុ​ង​ក្រោ​យ​​​ប​ង្អ​ស់​ ​ត្រូ​វ​បា​ន​​​ប្រ​ព័​ន្ធ​​​ផ្សព្វ​ផ្សា​យ​​​រ​ដ្ឋ​​​រ​ប​ស់​​​កូ​រ៉េខា​ង​ជើ​ង​ ​ប​ញ្ជា​ក់​ថា​ ​ប្រ​ទេ​ស​​​នេះ​ ​បា​ន​​​សា​កល្ប​​ង​​ដោ​យ​​​ជោ​គ​ជ័​យ​​​នូ​វ​​​មី​​​ស៊ី​​​ល​​ដែ​ល​មា​ន​​​ល្បឿ​ន​​​លឿ​ន​​​ជា​ង​​​សំ​ឡេ​ង​ ​ទើ​ប​តែ​​​អ​ភិ​វ​ឌ្ឍ​​ថ្មី​​​ផ​ង​ដែ​រ​ ​​។​​​

ដោយឡែក ប្រភពពី​រដ្ឋាភិបាល​ជ​ប៉ុន បាន​បញ្ជាក់ថា មី​ស៊ី​ល​ផ្លោង​នោះ បាន​ធ្លាក់​ចូលទៅក្នុង​សមុទ្រ នៅ​ខាងក្រៅ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ប្រទេស​ជប៉ុន ហើយ​មិនមាន​របាយការណ៍​បង្ហា​ញ​ពី​ការខូចខាត​ដល់ក​ប៉ាល់ ឬ​យន្តហោះ​នោះទេ​៕
គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​តិចជាង ១ សប្ដាហ៍ កូរ៉េខាងជើង​បាញ់​បង្ហោះ​មី​ស៊ី​ល​បាន​ដល់​ទៅ ២ គ្រាប់ ដែល​សុទ្ធសឹងតែ​ជា​មី​ស៊ី​ល ទើបតែនឹង​អភិវឌ្ឍ​បាន​ថ្មីៗ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *