​​​រក​ឃើ​​​ញ​​​​​​​មា​ន​​​​​​ករ​ណី ​​​​ឆ្ល​​​ង​​​​​​​កូ​​​​​​វី​ដ​​​​​​​ចំ​​​នួ​ន​​​ ​​១​​​៣​​​.​២​​​៥​​៦​​​ ​​​ខ​​ណ​​​​អ្ន​ក​ស្លា​​​ប់​​​​​​​ចំ​​នួ​​​ន​​​ ​​១​៣​​​១​​​ ​​នា​​​ក់​ ​​​​​​ប​ន្ថែ​​​ម​​​ទៀ​​​ត​​​​​ ​​​នៅ​ប្រ​ទេ​ស​ថៃ​

អន្តរជាតិ ​៖ ​ក្រសួ​ង​សុ​ខា​ភិ​បា​ល​​​ថៃ​​​បា​ន​ប្រ​កា​ស​​​នៅ​​ព្រឹ​ក​​​ថ្ងៃ​​​ព្រហ​ស្ប​តិ៍​​​នេះ​​​ថា ​​ប្រ​ទេ​ស​​​ថៃ​​​បា​ន​​​រ​ក​ឃើ​ញ​​​ក​រ​ណី​​​ឆ្ល​ង​​ថ្មី​​​នៃ​​​ជំ​ងឺ​​​កូ​​​វី​ដ​ ​១​៩​ ​ចំ​នួ​ន​ ​១៣​.​២​៥​៦​ ​នា​ក់​​​និ​ង​​​មា​ន​​​អ្នក​​ស្លា​ប់​​ចំ​នួ​ន​ ​១​៣​១​ ​​នា​ក់​​ប​ន្ថែ​ម​ទៀ​ត​​​ក្នុ​ង​​​រ​យៈ​ពេ​ល​ ​២​៤​ ​ម៉ោ​ង​​មុ​ន​នេះ​​​។​​​.​​​

ដោយឡែក​ក្នុង​ចំនួន​ឆ្លង​ខាងលើនេះ​គឺមាន​ចំនួន ១២.៧៧៨ សម្រាប់​ប្រជាជន​ទូទៅ​និង ៤៧៨ ករណី​ដែលជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។​ទន្ទឹមនឹងនេះ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ១៣.៨២៩ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

គួរ​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៤៩៥.៧៥០ នាក់​ដែល​ក្នុងនោះ ១.៣៥២.៩៣៦ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៥.៧៩០ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៥.៨៨៤ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕​ប្រភព​៖ Bangkok Post

You might like

Leave a Reply

Your email address will not be published. Required fields are marked *