មន្ត្រីស​ង្កា​ត់​​​រដ្ឋ​​​បា​ល​ជ​​​ល​​ផល ​​ក​​ណ្ដៀ​ង ​ចុះ​​ត្រួ​​តពិ​និ​ត្យ​ ​និ​ង​​ប​ង្ក្រា​ប ​​ប​ទ​ល្មើ​ស​​​នេ​សាទ​ បំ​ផ្លា​ញ​​​ឧ​ប​ក​រ​ណ៍​​​ចា​ប់​​​ត្រី​ ​រ​បាំ​ង​​​ស្បៃ​​មុ​ង​ ​និ​ង​រ​​​បាំ​ង​សា​ច់​​​អួ​ន​ ​ខុ​ស​ច្បាប់​​​

ខេត្តពោ​ធិ៍​សា​ត់​ ​៖​ ​ថ្ងៃ​ទី​​២​០​.​២​១​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​​២​០​២​១​ ម​​ន្ត្រី​ស​ង្កា​ត់​​រ​ដ្ឋ​​​បា​ល​ជ​​​ល​​​ផ​ល​​​ក​ណ្ដៀ​ង​ ​រួ​ម​ស​ហ​កា​រ​​​ជា​មួ​យ​​​ន​គ​រ​បា​ល​​​ស្រុ​ក​ ​​និង​​​​ក​ម្លាំង​​យោធា​ ​បា​ន​​​​ចុះ​​ត្រួ​ត​ពិ​​និ​ត្យ​ ​និ​ង​​​ប​ង្ក្រា​ប​​​ប​ទ​ល្មើស​​​នេ​សា​ទ​ ​ប្រ​ភេ​ទ​​​រ​បាំ​ង​​​ស្បៃ​​​មុ​ង ​និ​ង​រ​​​បាំ​ង​សា​ច់​​​អួ​ន​ ​ដោ​យ​​​​បំផ្លា​ញ​ចោ​ល​​​នូ​វ​​​ឧ​ប​ក​រ​ណ៍​​​ជា​​​វ​ត្ថុ​តា​ង​ និ​ង​​​ចា​ក់​​​លែ​ង​​​ត្រី​​​ចំ​រុះ​​​ចូ​ល​​​ទឹ​ក​​បឹ​ង​​​ធ​ម្ម​ជាតិ​​ទន្លេសាប​ ​​ផ​ង​ដែ​រ​ ​។​​ការបង្ក្រាប​ខាងលើ​ធ្វើឡើង​ នៅបឹង​ទន្លេសាប ត្រង់ចំណុច​កោះ​តា​កោ ស្ថិតនៅ​ភូមិ​ព្រែក ឃុំ​រាំង​ទិល និង​ចំណុច​បឹង​វែង ស្ថិតនៅ​ភូមិ​.​ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។

លទ្ធផល​ក្នុង​ប្រតិបត្តិការ​នោះ​គឺ រុះរើ​បំផ្លាញចោល​នូវរ​បាំងសាច់​អួន និង​របាំង​ស្បៃ​មុង​ចំនួន​១៨​ខ្សែ ស្មើនឹង​ប្រវែង​ចំនួន​២.៦៥០​ម៉ែត្រ ក្បាល​បរ និង​លូ​កង​ស្បៃ​មុង​ចំនួន​២១​គ្រឿង បង្គោល​ចំរឹង​ចំនួន​១.២២០​ដើម ថែមទាំង​ចាក់​លែង​ត្រី​ចំរុះ​ចូល​បឹង​ធម្មជាតិ​(​ទន្លេសាប​)​ទម្ងន់​ចំនួន​៨៥​គីឡូក្រាម​ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *