នៅ​​ស្រុ​ក​​​ក្រ​ឡា​ញ់ ​​​បុ​រស​​​​អ្នក​​​ដា​ក់​​​ទ្រូ​​​ម្នាក់​ ​បា​នស្លា​ប់ ដោ​យ​សា​រ​ផ្ទុះ ​​គ្រា​ប់​បែ​ក​​​បង្កៃ​​

ខេត្តសៀ​ម​រាប ​​៖​ ​​​កា​ល​ពី​​​ថ្ងៃទី​​​១​៩​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​​​២​០​២​១​ នៅ​​​ចំ​ណុ​ច​​​ភូ​មិ​​​រំ​ដេង​ ​ឃុំ​​​ស្រ​​​ណា​​​ល​ ​ស្រុ​ក​​​ក្រ​ឡាញ់​ ​ខេ​ត្ត​សៀ​ម​រា​ប ​បុ​រ​ស​​​វ័​យ​​ចំ​ណា​ស់​​​ម្នា​ក់​​​ស្លា​ប់​​​ភ្លា​មៗ​​​នៅ​នឹ​ង​ក​ន្លែ​ង​​​កើ​ត​ហេ​តុ​ ​ក្នុ​ង​ក​រ​ណី​​​ផ្ទុះ​​​ផ្ទុះ​​​គ្រា​ប់​បែ​ក​​​ប​ង្កៃ ​ដែ​ល​​​ជ​ន​​​មិ​ន​​​ស្គា​ល់​​អ​ត្ត​ស​ញ្ញា​ណ​ ​បា​ន​​​យ​ក​ទៅ​​ប​ង្កៃ​​​ជា​ប់​​​នឹ​ង​​​ទ្រូ​​​ដា​ក់​​​ត្រី​​រ​ប​ស់​​​ជ​ន​រ​ង​គ្រោះ ​ដែ​ល​​​កំ​ពុ​ង​​​ដា​ក់​​​ត្រី​​​ក្នុ​ង​​ស្រែ​​​។​ ​

សមត្ថកិច្ច បានឱ្យដឹងថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​ភូមិ​រំដេង ដែល​បាន​រាយការណ៍​ថា នៅវេលា​ម៉ោង​ប្រហែល ៩:៤០​នាទី​ព្រឹក រូបគាត់​បាន​ទៅ​ស្ទូង​(​ជួស​)​ស្រូវ​នៅ​វាលស្រែ​ខាងលិច​ភូមិ​ប្រហែល ៣០០​ម៉ែត្រ ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស​ដៃ ស្រុក​ក្រឡាញ់​។​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពេល​គាត់​ទៅដល់​ស្រែ ឃើញ​មាន​ធុង​ពណ៌​ស​នៅលើ​ភ្លឺស្រែ​ដែលមាន​ចម្ងាយ​ប្រហែល ៨០​ម៉ែត្រ ប៉ុន្តែ​មិនឃើញ​មាន​មនុស្ស​ទេ ពេលនោះ​គាត់​ក៏បាន​ដើរទៅ​មើល ក៏​ឃើញ​មនុស្ស​ដេកស្លាប់​ក្បែរ​ធុង​ពណ៌​ស​នោះ គាត់​ក៏បាន​ទៅប្រាប់​គ្នីគ្នា​មក​មើល និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះមក​ពិនិត្យ​។តាម​ប្រជាពលរដ្ឋ​រស់នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រហែល ៧៖២០​នាទី ពួកគាត់បានឮ​សំឡេង​ផ្ទុះ​ដែរ ប៉ុន្តែ​ស្មានថា​ផ្ទុះ​កង់​រថយន្ត ឬ​ជា​ស្នូរ​ផ្គរ​រន្ទះ ព្រោះ​ពេលនោះ​មេឃ​កំពុងតែ​ភ្លៀង​ថែមទៀត​។​

ក្រោយ​សមត្ថកិច្ច​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទើប​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឆាវ រ៉ា​យ ភេទ​ប្រុស​អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​(​ស្លាប់​ដោយ​កា​ផ្ទុះ​គ្រាប់បែក​) ដោយ​ជន​មិន​ស្គាល់មុខ​លួច​បង្កៃ​គ្រាប់បែក ដាក់​ជាប់​នឹង​ទ្រូ​របស់​ជនរងគ្រោះ​។​

​យោងតាម​ការបំភ្លឺ​ពី​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​គឺ ឈ្មោះ ឆាវ រ៉ិ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ថា ពុក​របស់គាត់​ដាក់​ទ្រូ​នៅ​ផ្លូវ​រទេះ​ចាស់​រយៈពេល​ជិត ១០​ឆ្នាំ មកហើយ​។ ឆ្នាំនេះ​គាត់​ទៅ​ដាក់​ទ្រូ​កន្លែងចាស់​នោះ​ប្រហែល ៦-៧​ថ្ងៃ​មកហើយ ព្រោះ​ទើប​មានទឹក ហើយ​រៀងរាល់​ព្រឹក​ម៉ោង ៦:៣០ គាត់​តែងតែ​ទៅ​មើល​ទ្រូ​របស់គាត់​ជាធម្មតា​។ លុះដល់​ម៉ោង​ប្រហែល ៨:០០ ជនរងគ្រោះ​គាត់​ត្រឡប់ទៅផ្ទះ​វិញ​។ ប៉ុន្តែ​ព្រឹក​ថ្ងៃកើតហេតុ កូន​ដាំបាយ​ឆ្អិន​ចាំ​ពុក​គាត់​ដល់​ម៉ោង​៩:៣០​នាទី នៅតែ​មិនឃើញ​ដល់ផ្ទះ ទើប​គាត់​ទៅតាម​ដល់​កន្លែង​ដាក់​ទ្រូ ទើប​ដឹងថា ពុក​គាត់​បាន​ស្លាប់​នៅ​កន្លែង​ដាក់​ទ្រូ​បាត់ទៅហើយ​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *