ប្រជាជ​ន​​​ថៃ ​​​ប្រមា​ណ​ ​៩​៩​.​៧​%​ ​នៅ​​​រដ្ឋ​ធា​នី​​​បា​ង​ក​ក ​​អ​​នុ​​​វ​​​ត្ត​​​​​​កា​​​​​រ​ពា​​​ក់​​​​​​​ម៉ា​​​ស់​​ ​​បា​​​ន​​​​​ត្រឹ​​​​ម​​​ត្រូ​ វ​​​​​​​ហើយ​​​​​​​​ជំ​​រុ​​ញ​​​​ឲ្យ ​​​​​​អ្ន​​​ក​​​​​​ដែ​​​ល​​​​​រ​​​ស់​​​​​​​នៅ ​​តា​ម​​​​​​​ប​​ណ្តា​​​​​​​ខេ​​​ត្ត ​​​​​​ឱ្យ​​​​​​​អ​នុ​​​វ​​​ត្ត​​​តា​​ម

អន្តរជាតិ ​៖​ ​មជ្ឈ​ម​ណ្ឌ​ល​​​គ្រ​ប់​គ្រ​ង​ ​C​o​v​i​d​-​1​9​ (​C​C​S​A​)​ ​បា​ន​​​និ​យា​យ​​​កាល​ពី​​​ថ្ងៃ​​​សុ​ក្រ​​​ថា ​​​ប្រជា​ជ​ន​​​ដែ​ល​​​រស់​​នៅ​​ទី​ក្រុ​ង​​​បា​ង​ក​ក​​​ស្ទើ​រ​តែ​​ទាំ​ង​អ​ស់​​​បា​ន​​​អ​នុ​វ​ត្ត​​​កា​រ​ពា​ក់​​ម៉ា​ស់​​​បា​ន​​ត្រឹ​ម​ត្រូ​វ​​​ហើយ​ក៏​​​ជំ​រុ​ញ​​ឲ្យ​​​អ្ន​ក​​​ដែ​ល​​រ​ស់​​​នៅ​តាម​​​ប​ណ្តា​​​ខេ​ត្ត​​​ឱ្យ​​​អនុ​វ​ត្ត​តា​ម​​​ផ​ង​ដែ​រ​។​​​

តាម​ការបញ្ជាក់​របស់ លោក​វេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យ CCSA បាន​និយាយថា​មនុស្ស​ប្រមាណ ៩៩,៧% ដែល​ត្រូវបាន​ស្ទង់​សិ​ត្ថិ​នៅ​ទីក្រុង​បាងកក​ដោយ​អង្គការ “ AI Mask” របស់​ក្រសួង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ត្រូវបាន​គេ​សង្កេតឃើញថា​ការពាក់​ម៉ាស់​របស់​ពួកគេ​គឺ​បាន​ត្រឹមត្រូវ​ទៅតាម​ស្ដង់ដា​សុ​វត្តិភាព​។​

យោងតាម​ការ​ស្ទង់​សិ​ត្ថិ​ដែល​បាន​អនុវត្ត​ជាប្រចាំ​សប្តាហ៍​បានបង្ហាញ​ថា​ប្រជាជន​ប្រមាណ ០,២៦% ដែល​ពាក់​ម៉ាស់​មិនបាន​ត្រឹមត្រូវ​និង ០.០២% មិន​គោរព​តាម​វិធានការ​ត្រួតពិនិត្យ​សុខភាព​។ ការស្ទង់មតិ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ស្រុក​ចំនួន ២៩ ដោយ​ប្រើប្រាស់​មនុស្ស​ចំនួន ៦១៣០ នាក់​។ លោក​ក៏បាន​បន្ថែមទៀត​ផងដែ​រថា “​ប្រជាជន​ដែល​រស់​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ គួរតែ​យក​គំរូ​អ្នក​រស់នៅក្នុង​ក្រុង ទើប​ជាការ​ល្អ​”៕ ប្រភព​៖ Bangkok Post

You might like

Leave a Reply

Your email address will not be published. Required fields are marked *