សូមប្រយត្ន័ ច​ត​​​គោយ​ន្ត​​ច្នៃ ​​នៅ​​​ចិ​ញ្ចើម​ផ្លូ​វ ​​មិ​ន​មា​ន​​​ភ្លើ​ង​​ស​ញ្ញា ​​ប​ណ្តា​ល​​ឲ្យ​ ​​អ្ន​ក​បើ​ក​​​ម៉ូតូ ​​មិ​ន​បា​ន​​ឃើ​ញ ​​បុ​ក​​​​ស្លាប់​​​ម្នា​ក់​ ​របួស​ស្រាល​​​​​​ម្នា​​​ក់​​​​

ខេត្តរន​​គិ​រី ​ ៖ ​​ហេតុកា​រ​ណ៍​​​គ្រោះ​ថ្នា​ក់​​​ច​រា​ច​រ​ណ៍​​ដ៏​​​រ​ន្ធ​ត់​​​មួយ​​​បា​ន​​​កើ​ត​ឡើង​​​នៅ​វេ​លា​​​ម៉ោ​ង​​​២​៣​​និ​ង​​​៣​០​​​នា​ទី​ ​កា​លពី​​​ថ្ងៃ​ទី​​​៧​ ​ខែ​មេ​សា​ ​ឆ្នាំ​​​២​០២​១​ ​តា​ម​ផ្លូ​វ​​​បេ​តុ​ង​​​មួ​យ​ក​ន្លែ​ង ​ត្រ​ង់​ចំ​ណុ​ច​​​មុ​ខ​​​សា​លា​ឃុំ​​ប​រ​ខាំ​ ​ស្ថិ​ត​នៅ​​​ក្នុង​ភូ​មិ​​​ព្រិ​ល ​ឃុំ​​​ប​រ​ខាំ ​ស្រុ​ក​​​អូ​រ​​យ៉ា​​​ដា​វ​​ ​ដោយម៉ូ​តូ​​​១​​គ្រឿ​ង​​​បោះ​ពួយ​​​យ៉ាង​​​លឿ​ន​​ទៅ​​​បុ​​ក​​​គូ​ទ​​គោ​យ​ន្ត​​​កែ​ច្នៃ​​​កំ​ពុង​​​ច​ត​​ទុ​ក​​​នៅ​​​ចិ​ញ្ចើ​មផ្លូ​វ​​​ពុំ​បា​ន​​​ដា​ក់​​​ភ្លើ​ង​​ស​ញ្ញា​​​ស​ម្គា​ល់​ ​ក្នុ​ង​ទិ​សដៅ​​​ពី​​​លិ​ច​ទៅ​​​កើ​ត​ ប​ណ្តា​ល​​​ឲ្យ​​​យុ​វ​ជ​ន​​ម្នា​ក់​​​ស្លា​ប់​​​ភ្លាម​ៗ​​​នៅ​​​ក​ន្លែ​ងកើ​ត​ហេ​តុ​​​និ​ង​​ម្នា​ក់​ទៀ​ត​​​រ​បួស​ស្រា​ល​​ ។​​

​​យោងតាម​របាយការណ៍​ពី​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​គោយន្ត​បង្ក​ឈ្មោះ រ​ម៉ាស សឹង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ភ្ន​ង មុខរបរ​កសិករ​មាន​ទីលំនៅ​ភូមិ​តា​កុក​ភ្ន​ង ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។

​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ នឹ មុនី ទឹម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ស្រុកកំណើត​ភូមិ​អង្កាញ់ ឃុំ​បោះ​អង្កាញ់ ស្រុក​កៀនស្វាយ ខេត្តកណ្តាល សព្វថ្ងៃ​រស់នៅ​ភូមិ​ព្រិល ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក វ៉េវ ឆ្លាម ពណ៌​ត្រួយ​ចេក អត់​ស្លាក​លេខ​(​ស្លាប់​)​។​
​អ្នករួមដំណើរ​ឈ្មោះ អៀង ទី​ទី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រងរបួស​ស្រាល បច្ចុប្បន្ន​រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​អ្នកបើកបរ​ម៉ូតូ​។​

​ចំណែក​​ម​ធ្យោបា​យ​​​ទាំ​ង​ពី​រ​​គ្រឿ​ង​ ​​ត្រូ​វ​បា​ន​​​កម្លាំ​ង​​​ជំ​នា​ញ​​​ស​ហ​ការ​​​ជា​មួ​យ​​​ប៉ុ​ស្តិ៍​​ យ​ក​ម​ក​​​រ​ក្សាទុ​ក​​​នៅ​​​អ​ធិកា​រ​​​ដើ​ម្បី​​រ​ង់​ចាំ​​ធ្វើ​កា​រ​​​ដោះ​ស្រាយ​​​គ្នា​​​តាម​​​និ​តិ​​វិធី​​​ច្បា​ប់​​។​​

​ដោយឡែក​សព​ កម្លាំង​ប៉ុស្តិ៍​បានធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុម​គ្រួរ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *