ឈ្មួ​ញ​​ឈើ​​​ក្រ​ញូង ​​​ប្រចាំ​​​ស្រុ​ក​​ភ្នំ​ក្រ​វា​ញ ដែ​ល​​​នៅ​តែ​​បន្ត ​​ដឹ​ក​ជ​ញ្ជូន​​ទៅ ​ព្រំ​ដែន​​​ក​ម្ពុ​ជា​​-​ថៃ ​​ត្រូ​វ​ជា​ប់​អ​ន្ទា​ក់ ស​ម​ត្ថ​កិ​ច្ច

ខេត្ត​ពោធិ៍​សា​ត់​ ​៖​ ​នៅ​វេ​លា​​​​ម៉ោ​ង​​​៦​ ​និ​ង​​​៣​០​​​នា​ទី​ ​ព្រឹ​ក​​​ថ្ងៃ​ទី​​​៦​ ​ខែ​មេ​សា​ ​ឆ្នាំ​​២​០​២​១​ ​ត្រ​ង់​ចំ​ណុ​​ច​​ស្ពា​ន​​​ជ័​យ​ជំ​នះ​ ​ស្ថិ​ត​នៅ​​​ភូ​មិ​​​ឯ​ក​ភា​ព​ ​ឃុំ​​​ថ្មដា​ ​ស្រុ​ក​​​វា​ល​វែ​ង​ ​ខេ​ត្ត​ពោធិ៍​សា​ត់​ ​ឈើមូ​ល​​​ប្រ​ភេ​ទ​​​ប្រ​ណិ​ត​​​(​​​ក្រ​ញូ​ង​​​)​​ដែ​​ល​​​គេ​​ដឹ​ក​ជ​ញ្ជូ​​ន​​តា​​មរ​យៈ​​​រ​ថ​យ​ន្ត​​​១​​គ្រឿ​ង​ ​ត្រូ​វ​បា​ន​​​ស​មត្ថ​​​កិ​ច្ច​ស​ហ​កា​​​រ​​​ប​ង្ក្រា​ប​ ​រួ​ម​ទាំ​ង​​​ឃា​ត់​ខ្លួ​ន​​​តៃ​កុ​ង​ ​និ​ង​​​ប​ក្ខ​ពួ​ក​​​ស​រុ​ប​​​៤​​​នា​ក់ ​ដើម្បី​​​ប្រ​គ​ល់​ជូ​ន​​​ម​ន្ត្រី​​​ប​រិ​ស្ថា​ន​​​ចា​ត់​កា​រ​​​ប​ន្ត​ ​។​

​មន្ត្រីនគរបាល​ស្រុក​ដដែល​បន្តទៀតថា ក្នុងនោះ​កម្លាំង​សហការ​ឃាត់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​ចំនួន​៤​នាក់ ទី​-១ យឿន យាង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ​(​ជា​អ្នកបើកបរ និង​ជា​ម្ចាស់​រថយន្ត​) ទី​-២ ឈ្មោះ ថូ ឡាន់​ធន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ​(​រួម​ដំណើរ​)​ទី​-៣ ឈ្មោះ សៀង ភ័​ក្រ​ត្រា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ​(​រួម​ដំណើរ​)​និង​ទី​-៤ ឈ្មោះ ធឿន បារាំង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ​(​រួម​ដំណើរ​)​បច្ចុប្បន្ន អ្នក​ទាំង​ចំនួន​៤​នាក់ មាន​ទីលំនៅ​ភូមិ​គល់​ទទឹង ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​

ប្រភព​ដដែល​បញ្ជាក់បន្ថែម​ថា ជនសង្ស័យ​ទាំង​ចំនួន​៤​នាក់ រួមទាំង​វត្ថុតាង​ឈើមូល​ប្រភេទ​ប្រណិត​(​ក្រញូង​)​ទាំងអស់ និង​មធ្យោបាយ​ដឹកជញ្ជូន​រថយន្ត​១​គ្រឿង បាន​ប្រគល់ជូន​មន្ត្រី​បរិស្ថាន​ចាត់ការ​បន្ត នៅ​រសៀល​ថ្ងៃខែ​ដដែល​នេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *