សាងបា​ប​ក​ម្ម គេ​ច​មិន​រួ​ច​ទេ​ ស​ម​ត្ថ​កិ​ច្ច​ចា​ប់​ខ្លួ​នឃា​ត​ក​រ​ ​អារ​ក​ស​ម្លា​ប់ ​ស្ត្រី​មេម៉ា​យ​ ​ប​ន្ស​ល់​ទុក​កូ​ន​៣​នា​ក់ឱ្យ​កំ​ព្រា​ កា​ល​ពីខែ​ម​ករា​ ​ក​ន្ល​ងទៅ​ ​

ខេត្ត​កំព​ង់​ឆ្នាំង ៖ ​កា​លពី​ថ្ងៃ​ទី​២​៩​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២១​ ​ស​ម​ត្ថ​កិ​ច្ចន​គ​រ​បា​ល​ព្រ​ហ្ម​ទ​ណ្ឌ​ក​ម្រិ​តធ្ង​ន់​នៃ​ស្ន​ង​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ខេ​ត្ត​កំ​ព​ង់ឆ្នាំ​ង​ ​បា​នឃា​ត់​ខ្លួ​ន​ឃា​ត​ក​រ ​តា​ម​ដី​កា​រ​ ​ក្រោ​យ​ពីគេ​ច​ខ្លួ​ន​អ​ស់​ជា​ច្រើន​ខែ​ ​ក្រោ​យ​ពីបា​ន​អា​រ​កស​ម្លា​ប់​ ​ស្ត្រីមេ​ម៉ា​យ​មា​ន​កូ​ន​៣​និង​​កាំបិ​ត​ត្នោ​ត​ ​ ​ដែ​លបា​ន​ប្រ​ព្រឹ​ត្ត​កា​ល​ពី​រ​ថ្ងៃ២​៥​ ​ខែ​ម​ក​រា​ ​ឆ្នាំ២​០​២​១​ ​ក​ន្លង​ទៅ​។​ ​

ឃា​តករដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនឈ្មោះ ម៉ៃ ម៉ាប់ អាយុ៣៥ មុខរបរ កម្មករសំណង់ រស់នៅភូមិស្រែអុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សូមរំលឹកថាកាលពីម៉ោងជាង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅ ភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស មានករណីឃាតកម្មលើស្ត្រីមេម៉ាយម្នាក់ត្រូវបានឃាតករអារកនិងកាំបិតត្នោត ស្រីរងគ្រោះមានឈ្មោះ អឿន រ៉េន (ហៅណេន) អាយុ៣០ ឆ្នាំជាស្ត្រីមេម៉ាយមានកូន ៣ នាក់ក្នុងបន្ទក ។

នៅយប់កើតហេតុពុំមាននរណាបានដឹងឡើយ ប៉ុន្តែនៅវេលាម៉ោង១ រំលងអធ្រាត្រ ស្រាប់តែឃើញកូនៗស្រែកយំហើយ រត់ចេញពីក្នុងផ្ទះមកក្រៅ ពេលនោះក៍មានអ្នកជិតខាងនាំគ្នាទៅមើល ឃើញស្ត្រីជាម្ដាយត្រូវគេអារកដាច់បំពង់ខ្យល់ស្លាប់បាត់ទៅហើយ ។

នៅព្រឹកថ្ងៃទី ២៥ ថ្ងៃដដែលនេះដែរ ក្រុមសមត្ថកិច្ចកំពុងតែស្រាវជ្រាវលើមុខសញ្ញាជនដៃដល់ ចំណែកសមត្ថកិច្ចពិនិត្យធ្វើកោសល្យពិច្ច័យបានឱ្យដឹងថា៖ នៅកន្លែងកើតហេតុ បានរកឃើញស្រោម កាំបិតដែលឃាតករបានប្រើ និងឃើញ ទូរសព្ទ័ស្ត្រីរងគ្រោះបានបែក កញ្ជក់ខ្ទេច ដែលសមត្ថកិច្ចសង្ស័យថា អាចមុនពេលធ្វើឃាតស្ត្រីរងគ្រោះ ឃាតករបានទាស់គ្នាជាមួយស្រ្តីរងគ្រោះទើបឈានដល់បោកទូរសព្ទ័ហើយចាប់ នារីរងគ្រោះអារក រួចជនដៃដល់បានរត់គេចខ្លួនបាត់ ។

លោក ឌុច ចំរើន ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៅស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ឲ្យដឹងថា ទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ទោ ខូវ លី ឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ឋី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា៖ ឃាតករនិងសពស្ត្រីមេម៉ាយ គឺរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធលួចលាក់ ជាយូរឆ្នាំមកហើយ ថែមទាំងមានកូនប្រុសម្នាក់ទៀតផង ក៍កើតអំពើហិង្សាទំនាស់គ្នាពាក្យសម្ដី និងមានការគុំគួនផងនោះ ទើបនៅថ្ងៃទី២៥ ខែមករា បានកើតហេតុឃាតកម្មនេះឡើង ក្រោយពីការស្រាវជ្រាវ និងការប្រមូលវត្ថុតាង សមត្ថកិច្ចបានកំណត់មុខសញ្ញារួចជាស្រេច ប៉ុន្តែឃាតករបានរត់គេចខ្លួនអស់ជាច្រើនខែ ទើបនៅថ្ងៃទី ២៩ ខែមិនា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *