​គ្រាប់​យុ​ទ្ធ​ភ​ណ្ឌ ​ជាច្រើ​ន​គ្រា​ប់​ ​ត្រូ​វ​បាន​ប្រ​ទះ​ឃើ​ញ នៅ​ទី​តាំ​ងផ្សេ​ងៗ​គ្នា ក្នុ​ង​ខេ​ត្ត​បា​ត់​ដំ​ប​ង

ខេត្តបា​ត់​ដំ​ប​ង​ ៖​ ​គ្រា​ប់​យុ​ទ្ធ​ភណ្ឌ​ជា​ច្រើ​ន​ ​គ្រា​ប់​ដែ​ល​ប​ន្ស​ល់​ទុ​ក​ពី​ស​ម័​យ​ស​ង្គ្រា​ម​ ​ត្រូ​វ​បា​ន​ប្រជា​ព​ល​រ​ដ្ឋ​ ​ប្រ​ទះឃើ​ញ​កា​ល​ពីថ្ងៃ​ទី​២​៣​ ​ខែមិ​នា​ ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​តាំង​៣​ក​ន្លែ​ង​ផ្សេ​ងគ្នា​ ​រួ​ម​ទាំ​ង​នៅ​ស្រុក​បា​ណ​ន់​ ​ស្រុ​ក​គាស់​ក្រ​ឡ ​និ​ង​ ​ស្រុក​ប​វេ​ល​ ​ខេត្ត​បា​ត់​ដំ​ប​ង​ ​។

ករណីទី១ សមត្ថកិច្ច ស្រុកបាណន់បានឱ្យដឹងថា ពលរដ្ឋដែល ប្រទះ ឃើញគ្រាប់នោះ មានឈ្មោះ រឿម គង់ ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិឃុំខាងលើ បានប្រទះឃើញគ្រាប់ក្នុងដីដំបូកក្បាលស្រែរបស់ខ្លួនខណៈប្រើគ្រឿងចក្រកាយដីដើម្បីពង្រីកស្រែ។

គ្រាប់ដែលប្រទះឃើញនោះ មាន ចំនួន 29គ្រាប់ក្នុងនោះមានគ្រាប់60 mm ចំនួន19គ្រាប់ , គ្រាប់DK 82 ចំនួន4គ្រាប់ , គ្រាប់ 80 mm ចំនួន4 គ្រាប់ , គ្រាប់ 75 mm ចំនួន1 គ្រាប់ និង គ្រាប់ B 40 ចំនួន1គ្រាប់ ។

បើតាមលោក លាវ រ៉ា ស៊ី នាយនគរបាលប៉ុស្តរដ្ឋបាលឃុំកន្ទឺរ១ ស្រុកបាណន់បានឱ្យដឹងថា បុរសខាងលើ បានធ្វើស្រែនេះជាច្រើនឆ្នាំមកហើយ មិនដែលកាយដំបូកនេះនោះទេ តែឆ្នាំនេះគាត់ចង់ពង្រីកដីស្រែ ក៏បានជួលអេស្កាវ៉ាទ័រ មកកាយដំបូក ស្រាប់តែប្រទះឃើញគ្រាប់ចំនួនបួនគ្រាប់ គាត់ក៏ឈប់កាយ ហើយរាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋាន ។លោកបញ្ជាក់ថាក្រោយពីពលរដ្ឋរាយការណ៍ លោកបានរាយ ការណ៍បន្តទៅក្រុមដោះមីនស៊ីម៉ាក់ឱ្យមកយកគ្រាប់ទាំងនេះ នៅពេលស៊ីម៉ាក់មកដល់ បានរាវឃើញគ្រាប់ចំនួន២៥គ្រាប់បន្ថែមទៀត នៅក្នុងដំបូកនោះ។

ចំណែក ករណីទី២ ត្រូវ បាន ព្រះសង្ឃប្រទះឃើញ នៅក្នុងដី ខណៈដែលព្រះសង្ឃគង់នៅ ក្នុងវត្តបុរាណនិវេសន៍ (ហៅវត្តគាស់ក្រឡ) ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ បានជីកកាយដី ដើម្បីដាក់លូធ្វើបង្គន់អនាម័យ ចំនួន១៦កេសស្មើនឹង៤០០០គ្រាប់ ជាប្រភេទ PKF ផលិតនៅសហរដ្ឋអាមេរិក ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *