​មេខ្យ​ល់​​​ម្នាក់ ​​​លួ​ច​​ដឹ​ក​​​ព​ល​ក​រ​​​ឆ្ល​ង​ដែ​ន ​​ទៅ​​​ប្រ​ទេ​ស​​ថៃ ​ត្រូវ​បា​ន​ឃា​ត់​​​ខ្លួ​​ន

​ខេត្ត​បន្ទា​យមា​ន​ជ័​យ​ ៖​ ​នៅ​​​ថ្ងៃ​ទី​​​២​១ ​ខែមី​នា​ ​ឆ្នាំ​​​២​០​២១​ ​​ក​ម្លាំ​ង​​​កា​រិ​យា​ល័​យ​​​ប្រឆាំ​ង​​​កា​រ​ជួ​ញ​​ដូរ​​​ម​​នុ​ស្ស​​​និង​​​កា​រ​ពា​រ​​​អនី​តិ​ជ​ន​ ​បាន​​​ឃា​ត់​​​មេ​ខ្យ​ល់​​​ម្នា​ក់​​​និ​ង​​​គោ​យ​ន្ត​​​ក​ន្ត្រៃ​​​១​​​គ្រឿ​ង​​​លួ​ច​​​ដឹ​ក​​​ព​ល​ក​រ​​​ឆ្ល​ង​ដែ​ន​​​ទៅ​​ថៃ​ ​​ប​ញ្ជូ​ន​​​ខ្លួ​ន​​​ទៅ​​​សា​លា​ដំ​បូ​ង​​​ខេ​ត្តប​ន្ទា​យ​មា​ន​ជ័​យ​ ​។​

​លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ជា​មេខ្យល់​មានឈ្មោះ តេង តុញ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ល្បើក​ស្វាយ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​កំលាំងចំរុះ​ចុះ​ល្បាត​នៅតាម​ព្រំដែន​បាន​ឃាត់​គោយន្ត​កន្ត្រៃ ដឹក​ពលករ​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ចំនួន​១៦​នាក់ ស្រី​ចំនួន​៦​នាក់ ក្នុងនោះ​កុមារ​១​នាក់ មកពី​ខេត្តព្រៃវែង​៥​នាក់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​៧​នាក់ ក្នុង​ខេត្តបន្ទាយមានជ័យ​៤​នាក់ កុមារ​១​នាក់ ត្រង់ចំណុច​ចំការ​ស្វាយចន្ទី ខាងកើត​ផ្លូវជាតិ​លេខ​៥៨ ចម្ងាយ​៥០០​ម៉ែត្រ ខាងជើង​ភូមិ​ចក់​ពួក ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ និង​បានធ្វើ​ការដកហូត​វត្ថុតាង​មធ្យោបាយ​ដឹកជញ្ជូន​គោយន្ត​កន្ត្រៃ​១​គ្រឿង រួច​នាំមក​សួ​នាំនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ។​

​តាម​ច​ម្លើ​យសារភាព​របស់​ឈ្មោះ ​តេង តុញ ថា​ខ្លួន​បាន​ដឹក​ពលករ​ឲ្យ​ទៅ​ឈ្មោះ​ពឺ​ន ពេ​ត ជា​មេខ្ស​ល់​លួច​នាំ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ចំនួន​១០​លើក​មកហើយ​ដែលមាន​ពលករ​សរុប​ចំនួន​១៣៤​នាក់ ហើយ​ដឹក​ក្នុង​១​លើក ឈ្មោះ​ពឺ​ន ពេ​ត ឲ្យ​តម្លៃ​១​លើក ពី​៥០០​បាត​ទៅ​១,០០០​បាត តាម​មនុស្ស​តិច​ឬ​ច្រើន ហើយ​លើក​ទី​១០​នេះ​ ខ្លួន​ដឹក​ពលករ​ចំនួន​១៦​នាក់ កុមារ​ម្នាក់​តម្លៃ​១,០០០​បាត ចំណែក​ពលករ​ម្នាក់​ត្រូវ​ឈ្មោះ​ពឺ​ន ពេ​ត មេខ្ស​ល់​នោះ​យក​តម្លៃ​៤,០០០​បាត​ទៅដល់​ដី​ថៃ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *