ខេត្តបន្ទាយមានជ័យ ៖ ផ្ទះពលរដ្ឋ២១ខ្នង ខូចខាតដោយខ្យល់កន្ត្រាក់ពេលភ្លៀងកក់ខែនៅភូមិព្រៃសង្ហារ ឃុំបន្ទាយឆ្មារ ,ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានកងទ័ព នគរបាល មន្ត្រីនិងក្រុមការងារទៅជួសជុលបន្ទាន់ហើយ ។ សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន២១ខ្នង ក្នុងនោះ ធ្ងន់ធ្ងរ ភាគច្រើន ។
កងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បាននាំយកអំណោយសង្ក័សី របស់ លោកហ៊ុន ម៉ាណែត និងលោកស្រីពេជ្រ ច័ន្ទមុន្នី ទៅជូនពលរដ្ឋរងគ្រោះនិងបាន ចុះជួយរុះរើ សម្រួលលំនៅឋាននិងជួសជុលផ្ទះជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្រ្ទាក់ ស្ថិតនៅភូមិព្រៃសង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាក់ថា ៖ កងកម្លាំងរបស់កងពល ក្រៅពីភារកិច្ចស្នុលរបស់កងទ័ព និងបេសកម្មប្រតិបត្តិការ សហការជមួយកម្លាំងចម្រុះ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ អង្គភាពបានត្រៀមកម្លាំង សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងសម្រាប់ជួយអន្តរាគមន៍ សង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗផងដែរ។
ចំណែកនគរបាលសហការកងកម្លាំង មន្ត្រីឯទៀត បានចេញទៅជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលខូចខាតដោយខ្យល់កន្ត្រាក់នោះដែរ ។
ចំណែក លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក កាលពីទី១៨.មីនា.ឆ្នាំ២០២១ បានដឹកនាំកម្លាំងសហការជាមួយកម្លាងយោធានិងមន្ត្រីអាជ្ញាធរមូលដ្ឋាន ចុះជួយជួសជុលផ្ទះប្រជាពលរដ្ខចំនួន១២ខ្នងលើ២០ខ្នងនៅភូមិព្រៃចង្ហានោះ ។
លោកអធិការបានបន្តថា ដោយទទួលបានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងបានសហការនឹងកម្លាំងកងទ័ពកងពលតូចលេខ៥១ មន្ត្រីអាជ្ញាធរនិងក្រុមការងារ បាននាំស័ង្កសីអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងលោកស្រីយកទៅប្រគល់ជូនពលរដ្ឋ ។
ហើយកម្លាំងបានជួយសម្រួលលំនៅឋានសម្រាប់សស្នាក់នៅ ហើយរុះរើនិងជួសជុលផ្ទះដែលខូចខាតតាមមុខសញ្ញាដែលបែងចែកគ្នា ៕