អ​ង្គ​​​កា​​រ​​​ស​​​ហ​​ប្រ​​​ជា​​​ជា​​​តិ​ ​​​​​​(​​​U​​N​​​)​​​​ ​៖​ ម​នុ​ស្ស​​​១​៤​៩​​​នាក់​​​ស្លា​ប់ ​​​និ​ង​​រា​ប់​រ​យ​​​នាក់ ​​បា​ត់​​​ខ្លួ​ន​​ ក្នុ​ង​​​ភា​ព​ច​លា​ច​ល​ ​នៅ​​ស​ហ​ភា​ពមី​​​យ៉ាន់​​​ម៉ា​​​

អន្ត​រជា​តិ​ ៖​ ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​​​(​U​N​)​​​កា​ល​ពី​​​ថ្ងៃ​​​អ​ង្គា​រ ​​​បា​ន​​​ថ្កោ​ល​ទោ​ស​​​ចំ​ពោះ​​​កា​​រ​ស្លា​ប់​​​យ៉ា​ង​ច្រើ​ន​ ​នៅ​ក្នុ​ង​​​ស​ហ​ភា​ព​​មី​​​យ៉ា​ន់​​​ម៉ា​​​ចា​ប់​​តាំ​ង​ពី​​​រ​ដ្ឋ​ប្រ​ហារ​​​ថ្ងៃ​ទី​​​១​ ​ខែ​កុម្ភៈ​​ ដោ​យ​​​ព្រ​មា​ន​​​ថា​ ក្រុ​ម​អ្ន​ក​​តវ៉ា​​​​ដែ​ល​​​ត្រូ​វ​បា​ន​​​ឃុំ​ខ្លួ​ន​ ​កំ​ពុ​ង​​​ប្រ​ឈ​ម​​នឹ​ង​​កា​រ​ធ្វើ​​​ទា​រុ​ណ​ក​ម្ម​ ​ហើ​យ​​​ម​នុ​ស្ស​​​​រា​ប់​រ​យ​​​នា​ក់​​បា​​ន​​បា​ត់​​​​ខ្លួន​​​។​​​នេះ​​​បើ​​​យោ​ង​តា​ម​​​ប្រ​ភ​ព​ពី​​​សា​រ​ព័​ត៌​មា​ន​ C​N​A​​​។​​

អ្នកនាំពាក្យ​ការិយាល័យ​សិទ្ធិមនុស្ស UN លោកស្រី Ravina Shamdasani បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លងមក​នៅ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ជាទី​ដែល​កម្លាំង​សន្តិសុខ​បាន​ប្រើប្រាស់​កម្លាំង​ដ៍​សាហាវ​ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា​ដោយ​សន្តិវិធី​។​

​លោកស្រី​បាន​មានប្រសាសន៍ថា បើ​សរុប​ទាំងអស់​ការិយាល័យ​បាន​បញ្ជាក់ថា មនុស្ស​សរុប​ចំនួន ១៤៩​នាក់​បាន​ស្លាប់​នៅក្នុង​ការបង្ក្រាប​ការតវ៉ា​ចាប់តាំងពី​ថ្ងៃទី​១ ខែកុម្ភៈ ប៉ុន្តែ​បាន​សង្កត់ធ្ងន់ថា ចំនួន​ពិតប្រាកដ​គឺ​ពិតជា​ខ្ពស់ជាង​នេះ​។​

​យោងតាម​សមាគម​ជំនួយ​សម្រាប់​អ្នកទោសនយោបាយ (AAPP) បាន​ឲ្យ​ដឹងថា មនុស្ស​ជាង ១៨០ នាក់​ត្រូវបាន​សម្លាប់ រួមទាំង​៧៤ នាក់​នៅ​ថ្ងៃអាទិត្យ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។ ក្រៅពី​ការសម្លាប់​នេះ​លោកស្រី Shamdasani បាន​ព្រមាន​ថា​កម្លាំង​សន្តិសុខ​កំពុង​បន្ត​ចាប់ខ្លួន​និង​ឃុំខ្លួន​មនុស្ស​នៅ​ទូទាំងប្រទេស​ដោយ​បំពាន​ហើយ​បច្ចុប្បន្ននេះ​យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ២០៨៤ នាក់​កំពុង​ត្រូវបាន​ឃុំខ្លួន​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *