មិនយល់ច្បាប់​ ស​មត្ថ​កិ​ច្ច ​គ្រាន់​តែ​ចុះទៅ ណែ​នាំ​អ​ប់រំ ប​ញ្ឈ​ប់​ការ​ផឹ​ក​ស៊ី ​និ​ង​ចាក់​ធុ​ង​បាស់​ ​ បែ​ជា​វា​យស​ម​ត្ថ​កិ​ច្ច​

រាជធានីភ្នំពេញ ៖ ហេ​តុ​កា​រណ៍​នេះកើ​តឡើ​ង​កា​ល​ពីថ្ងៃ​ទី​១​៦​ ​ខែ​មី​នា ​ឆ្នាំ​២​០​២​១​ ​ម៉ោ​ង​០​៧​យ​ប់ ​ស​ម​ត្ថ​កិ​ច្ច​ឃា​ត់​ខ្លួ​ន​ជន​ស​ង្ស័​យ​ម្នា​ក់​ ​ក​រ​ណី​ហិ​ង្សាដោ​យ​ចេ​ត​នា​ វា​យ​ប​ណ្តា​ល​ឲ្យ​រ​បួ​ស​ នៅ​ចំ​ណុ​ច​មុ​ខផ្ទះ​ជួ​ល​ ​ភូ​មិចំ​ពុះ​ក្អែ​ក​ ​ស​ង្កាត់​ព្រែ​ក​ថ្មី​ ​ខណ្ឌ​ច្បា​រ​អំ​ពៅ​។ ​

​ចំ​ណែក​ជន​រ​ង​គ្រោះ​ឈ្មោះ​ម៉ៅ​ ​ស៊ី​វ​ន​ ភេ​ទ​ប្រុ​ស​ ​អា​យុ​៥​១​ឆ្នាំ​ ​ជ​ន​ជា​តិ​ខ្មែ​រ​ ​មុ​ខ​រ​ប​រ​ ​នាយ​ប៉ុ​ស្តិ៍​ព្រែ​ក​ថ្មី​ ​ស្នា​ក់​នៅ​ភូ​មិ​ចំ​ពុះ​ក្អែ​ក​ ​ស​ង្កាត់​ព្រែ​ក​ថ្មី ​ខ​ណ្ឌច្បា​រ​អំ​ពៅ​។​ ​ជន​ស​ង្ស័​យ​ឈ្មោះ ឡេ​ង​ ​ប៊ុន​លី​ ​ភេ​ទ​ប្រុ​ស​ ​អា​យុ​៣១​ឆ្នាំ​ ​ជ​នជា​តិ​ខ្មែ​រ​ ​មុ​ខ​រ​បរ​ក​ម្ម​ក​រ​សំ​ណ​ង់​ ​ស្នាក់​នៅ​ភូ​មិ​ចំ​ពុះ​ក្អែ​ក​ ស​ង្កា​ត់​ព្រែ​កថ្មី​ ​ខ​ណ្ឌ​ច្បា​រ​អំពៅ​។​

ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យ និងមិត្តភក្តិនាំគ្នាផឹកស៊ី និងចាក់ធុងបាស់នៅចំណុចកើតហេតុ ដោយរំខានដល់អ្នកជិតខាង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម នាយប៉ុស្តិ៍ព្រែកថ្មី(ជនរងគ្រោះ)បានដឹកនាំកម្លាំងចុះទៅអប់រំណែនាំ ក៏ទាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យស្ទុះមកវាយជនរងគ្រោះមួយដៃ ចំសៀតថ្កាខាងឆ្វេងបណ្តាលឲ្យដួលលើផ្លូវបេតុង របួសកែងដៃឆ្វេង និងធាក់ចំពោះ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *