សាង​​បា​​​បមិ​​​ន​​រួ​​​ច​ខ្លួ​​ន​​ទេ ​ជន​​​ដៃ​​ដ​​ល់ ​​ដែ​ល​​​ស​ម្លា​​ប់ ​​ស្ដ្រី​​​ម្នាក់​​ជា បុ​​​គ្គ​​លិ​ក​​​កា​​ស៊ី​​​ណូ​ ​​​ ​​ត្រូ​​​វ​​ក​ម្លាំ​​​ង​​​ន​​​គ​​រ​​​បា​​ល ​តា​​ម​​​ចា​​ប់​​​ខ្លួ​​ន​​​បា​​​ន​​​ហើ​​​យ​

ខេត្តបន្ទាយមានជ័យ ៖ ​នៅទី​បំ​ផុត​ ​ជន​ដៃ​ដ​ល់​ដែល​ស​ម្លា​ប់​ស្ដ្រី​ម្នាក់​ជាបុ​គ្គ​លិក​កា​ស៊ី​ណូ ​នៅ​ក្រុង​ប៉ោ​យ​ប៉ែ​ត ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័យ​ ​ត្រូ​វ​បា​ន​កម្លាំ​ង​ន​គ​រ​បា​លតា​ម​ស្រា​វ​ជ្រា​វចា​ប់​ខ្លួ​ន​បា​ន​ហើ​យ នៅវេ​លា​ម៉ោ​ងជា​ង​៩យ​ប់​ ​ថ្ងៃ​ទី០​៤​ ​ខែ​មី​នា ​ឆ្នាំ​២​០​២​១​នេះ ​នៅ​ខេ​ត្ត​សៀ​ម​រា​ប។

លោ​ក​ឧ​ត្ត​ម​សេនី​យ៍​ទោ​ ​សិ​ទ្ធិ​ ​ឡោះ​ បា​ន​ប​ញ្ជា​ក់​ថា​ ​ប្រ​តិ​ប​ត្តិកា​រ​នេះ​ធ្វើ​ឡើ​ង​ដោ​យ​ក​ម្លាំង​ន​គ​រ​បា​ល​ខេ​ត្ត​ប​ន្ទា​យ​មា​នជ័​យ​ ​ស​ហ​កា​រជា​មួ​យ​ក​ម្លាំ​ង​ន​គ​រ​បា​ល​ខេត្ត​សៀ​ម​រា​ប​ ​និ​ងក​ម្លាំ​ង​នាយ​ក​ដ្ឋា​ន​ន​គរ​បា​ល​ព្រ​ហ្ម​ទ​ណ្ឌ ​នៃ​អ​គ្គ​ស្ន​ង​កា​រ​ដ្ឋា​នន​គ​រ​បា​ល​ជា​តិ​ ក្រោ​ម​កា​រ​ស​ម្រ​ប​ស​ម្រួ​ល​ពីតំ​ណា​ង​អ​យ្យ​កា​រ​ផង​ដែ​រ​។

លោ​ក​ឧ​ត្តម​សេ​នី​យ៍​ស្ន​ងកា​រ​បា​ន​ប​ន្ថែម​ថា​ ​ករ​ណី​នេះ​ជា​ករ​ណី​រំ​លោ​ភ​ស​ម្លា​ប់ ​ហើ​យ​នៅ​ពេល​ឃា​ត់​ខ្លួ​ន​ ​កម្លាំ​ង​ស​ម​ត្ថ​កិ​ច្ច ​ក៏​ដ​ក​ហូ​តបា​ន​កាំ​បិ​តដែ​ល​ជា​វ​ត្ថុ​តា​ង​សម្រា​ប់​ធ្វើ​ស​ក​ម្មភា​ព​មួ​យ​ផង​ដែ​រ​ ​ប​ច្ចុ​ប្បន្ន​ជ​ន​ដៃ​ដ​ល់​ ក​ម្លាំ​ង​ជំ​នា​ញ​កំ​ពុង​ ​ធ្វើ​កា​រ​សួរ​នាំ​ ដើម្បី​ក​សា​ង​សំ​ណុំ​រឿ​ង​ចាត់​កា​រ​តា​ម​នី​តិវិ​ធី​។​

សូម​រំ​លឹ​ក​ថា​ ស្ដ្រី​បុ​គ្គ​លិ​ក​កាស៊ី​ណូម្នា​ក់​ ​ត្រូវ​បា​ន​ប្រ​ទះឃើ​ញ​ដេ​ក​ស្លាប់​ក្នុ​ង​ប​ន្ទប់​ជួ​ល​ ប​ង្ក​ឲ្យ​មា​នកា​រ​ភ្ញា​ក់​ផ្អើ​ល​នៅ​យប់​ថ្ងៃ​ទី​០​២​ ​ខែ​មី​នា ​ឆ្នាំ​២​០​២​១ ​ស្ថិ​ត​ក្នុ​ង​ភូមិ​ក្បា​ល​ស្ពា​ន​១ ​ស​ង្កា​ត់​ប៉ោយ​ប៉ែ​ត​ ​ក្រុង​ប៉ោ​យ​ប៉ែ​ត​ ​ខេ​ត្តប​ន្ទា​យ​មា​ន​ជ័​យ​។ ​ស្ដ្រី​​រង​គ្រោះ​ឈ្មោះ ​ហួ​ន​ ស្រី​ ​អា​យុ​២៣​ឆ្នាំ​ ​ជា​បុគ្គ​លិ​ក​កាស៊ី​ណូមួ​យ​ ​ស្នាក់​នៅ​ប​ន្ទ​ប់​ជួល​លេ​ខ​៥​ ​ស្ថិត​ក្នុ​ង​ភូ​មិ​ក្បា​លស្ពា​ន​១​ ​សង្កា​ត់​/​ក្រុង​ប៉ោ​យ​ប៉ែ​ត​ ខេ​ត្ត​ប​ន្ទា​យ​មាន​មា​ន​ជ័​យ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *