ក្រុ​ម​ឧក្រិ​ដ្ឋ​ជន​ (ស្លា​ប់​៤នា​ក់) ត្រូវបាន ក​ម្លាំ​​​ង​​អា​វុ​​ធ​​ហ​ត្ថ រា​ជ​ធា​នីភ្នំ​ពេ​ញ​ ប​ង្ក្រា​ប​ ​ពាក់​ព័​ន្ធ​ករ​ណី ចា​ប់​ជំ​រិ​ត ​ប្ល​ន់​បា​ញ់​សម្លា​ប់​ ​នៅ​ក្នុង​បុ​រី​អ​ង្គរ​ភ្នំ​ពេ​ញ ​

រាជធានីភ្នំពេញ ៖តាមប្រ​ភព​ព័​ត៌​មាន​ប​ឋ​ម ​នៅ​វេលា​ម៉ោ​ង​ប្រមា​ណ​១១​ព្រឹ​ក​ ថ្ងៃ​ទី​០​១ ​ខែ​មីនា​ ​ឆ្នាំ​២០​២​១​នេះ ​ក​ម្លាំង​ក​ង​រា​ជអា​វុ​ធ​ហ​ត្ថ​រាជ​ធា​នី​ភ្នំ​ពេញ​ ​ដឹ​កនាំ​ប​ញ្ជា​ផ្ទា​ល់ដោ​យ​លោ​កឧ​ត្ត​ម​សេ​នីយ៍​ឯ​ក​ រ័​ត្ន ​ស្រ៊ាង មេប​ញ្ជា​ការ​រ​ង​ក​ងរា​ជ​អាវុ​ធ​ហ​ត្ថលើ​ផ្ទៃ​ប្រទេ​ស​ ​និង​ជា​មេ​ប​ញ្ជា​ការ​ ​ក​ង​រាជ​អា​វុ​ធ​ហត្ថ​រា​ជ​ធានី​ភ្នំ​ពេ​ញ​ បា​ន​បើ​កប្រ​តិ​ប​ត្តិកា​រ​ចុះប​ង្ក្រា​ប​ពួ​កក្រុ​ម​ឧ​ក្រិដ្ឋ​ជ​ន​ ក្នុ​ង​ក​រណី​ប្ល​ន់​បា​ញ់​ស​ម្លាប់​ ​និ​ង​ចា​ប់ជំ​រិ​ត ​ដែ​ល​មា​នទី​តាំ​ង​ក្នុង​បុរី​អង្គ​រ​ភ្នំពេ​ញ​ ស្ថិ​ត​នៅ​ខណ្ឌ​សែ​ន​សុខ​ ​រា​ជធា​នី​ភ្នំ​ពេញ​។ឧក្រិ​ដ្ឋ​ជន​បា​ន​ប្រើប្រា​ស់​កាំ​ភ្លើង​វែ​ង​ និ​ង​ខ្លី​ជាច្រើ​ន​ដើ​ម ​បា​ញ់​ស្រោច​ម​ក​លើក​ម្លាំ​ង​ក​ងរា​ជ​អា​វុធ​ហ​ត្ថ​រាជ​ធា​នី​ភ្នំពេ​ញ​ ​ហើយ​ភ្លាម​នោះ​ដោ​យ​ប្រើប្រា​ស់​សិ​ទ្ធិកា​រ​ពា​រ​ខ្លួន​ ​បា​ញ់ត្រ​ឡ​ប់​ទៅវិ​ញ​ ​ប​ណ្ដាល​ឲ្យ​ក្រុ​ម​ជន​ល្មើ​ស​ស្លាប់​ចំ​នួ​ន៤​នា​ក់​ នៅ​ក​ន្លែ​ងកើ​ត​ហេ​តុ។

បច្ចុប្ប​ន្ន​ក​ម្លាំង​ក​ង​រា​ជ​អា​វុធ​ហ​ត្ថរា​ជ​ធា​នី​ភ្នំ​ពេញ​ ​ជា​ច្រើ​ននា​ក់ ​កំពុ​ង​ធ្វើ​កា​រ​ឡោ​ម​ព័​ទ្ធ ​ជុំ​វិ​ញ​ពី​ទី​តាំង​ក​ន្លែ​ងកើ​ត​ហេ​តុ​ ​ដោ​យមា​ន​កា​រប្រុ​ង​ប្រ​យ័ត្ន​បំ​ផុត​ ​ខ​ណៈ​ក្រុ​ម​ឧក្រិ​ដ្ឋ​ជន​មា​ន​កាំភ្លើ​ង​។​

ចំ​ពោះ​ព័ត៌​មា​ន​លម្អិ​ត​ ​ នឹ​ង​ធ្វើ​កា​រផ្សា​យ​ជូ​នជា​ប​ន្ត​ទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *