ជន​សង្ស័​យ​ជា​មេខ្ស​ល់​ម្នា​ក់ ​នាំ​មនុ​ស្ស​ឆ្ល​ង​ដែន​ខុ​សច្បា​ប់ ទៅថៃ ត្រូវ​សម​ត្ថ​កិច្ច ​ប​ញ្ជូន​ទៅ​តុលា​កា​រ

ខេត្តប​ន្ទា​យ​​​មាន​​​ជ័​យ​​ ​៖​​ ​ ​នៅ​​ថ្ងៃ​​​ទី​​​១៦​ ​​ខែ​​កុម្ភៈ ​​ឆ្នាំ​​​២​០​២​១ ​​ស្ត្រី​​ម្នា​ក់​ជា​​មេ​​ខ្ស​​​ល់​​​ធ្លា​ប់​​នាំ​​​មនុ​ស្ស​​​ឆ្ល​ង​​ដែ​ន​​​ ដោ​យ​​​ខុស​ច្បា​ប់​​​យ៉ាង​​​ស​កម្ម​​​ ​ត្រូ​វ​​បា​ន​​ក​ម្លាំ​ង​​​នគ​រ​បា​ល​​ ​កា​រិ​យា​ល័​យ​​ប្រ​ឆាំ​ង​​កា​រ​​​ជួ​ញដូ​រ​​​ម​នុ​ស្ស​​​និ​ង​​កា​រ​ពា​រ​​អ​នី​តិ​ជ​ន​​​ ឃា​ត់​ខ្លួ​ន​​​ក​សាង​​​សំ​ណុំ​រឿ​ង​​ប​ញ្ជូ​ន​​​ខ្លួ​ន​​ទៅ​​​សា​លា​ដំ​បូ​ង​​ខេ​ត្ត​ប​ន្ទា​យ​មា​នជ័​យ​​​ ​​​ ​ដើ​ម្បី​​​ចាត់​កា​រ​​​តា​ម​​នី​តិ​វិ​ធី​​ច្បា​ប់​​​ ។​​

​​ ជនសង្ស័យ​ឈ្មោះ​ ខន​ សុ​ឃឿ​ត​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ នៅ​ភូមិ​សិលា​ខ្មែរ​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​ ជន​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រម​ដែន​គោក​លេខ​៩១១​ ចុះ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ ហើយ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១៦​និង​០៤​នាទី​ ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ឆ្នាំ​២០២១​ ចំណុច​ភូមិសាស្ត្រ​ភូមិ​សិលា​ខ្មែរ​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខណៈ​ពេល​កំពុង​នាំ​មនុស្ស​ឆ្លង​ដែន​ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ តាម​ច្រករបៀង​ខុសច្បាប់​គេច​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នេះបើតាមលោក​វរសេនីយ៍ឯក​ សែ​ស​ វិបុល​ អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​ បាន​ឲ្យ​ដឹង​ ។

លោកបញ្ជាក់ថា ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនមេខ្យល់រូបនោះមកអធិការដ្ឋាន ដើម្បីសាកសួរ​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ និង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​និង​រៀបចំ​សំណុំរឿង​តាម​និ​តិ​វិធី​ ច្បាប់​ ។​

​លោក​វរសេនីយ៍ឯក​ ឡាយ​ គឹ​ម​លួ​ន​ នាយការិយាល័យ​ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ បាន​ឲ្យ​ដឹង​ថា​៖​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​បាន​លួច​នាំ​មនុស្ស​ចេញ​-​ចូល​ឆ្លង​ដែន​ចំនួន​០៥​លើក​រួច​មក​ហើយ​ ចាប់ពី​ខែមករា​ ឆ្នាំ​២០២១​មក​ ខ្លួន​បាន​ជូន​គេ​ទៅ​ធ្វើការ​ដក​ដំឡូង​និង​កាប់​អំពៅ​ ក្នុង​រយៈពេល​០១​អាទិត្យ​ឬ​១០​ថ្ងៃ​ទើប​វិល​មក​ខ្មែរ​វិញ​ ដោយ​យក​គេ​ក្នុង​០១​ឬ​០២​នាក់​តម្លៃ​៣០០​បាត​ ។​

​ ​លោកស្រី​ ឧត្តមសេនីយ៍ត្រី​ ឌី​ សុ​ជាតិ​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​យ៉េន​ឌ័​រ​និង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ បាន​បញ្ជាក់​ថា​៖​ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ ខន​ សុ​ឃឿ​ត​ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *