ជ័រ​កៅស៊ូ​ជា​ង ​៥​ម៉ឺន​តោ​ន ត្រូ​វ​បា​ន​នាំចេ​ញ ក្នុ​ង​ខែ​ម​ករា ឆ្នាំ​២​០​២១​

រាជធានីភ្នំ​ពេ​ញ ៖ ​ក្រសួ​ង​ក​សិ​កម្ម​រុ​ក្ខា​ប្រ​មា​ញ់​ ​និង​នេ​សា​ទ​ បា​ន​ឲ្យ​ដឹ​ង​ថា​ ក្នុ​ង​ខែ​ម​ក​រា​ ឆ្នាំ​២​០​២​១នេះ​ ​ក​ម្ពុ​ជាបា​ន​នាំ​ចេញ​ជ័​រ​កៅ​ស៊ូ​ ​បា​ន​ចំ​នួ​ន ​៥​២​.​៧​១​១​តោ​ន​ ​កើ​ន​ឡើ​ង​ ៩​%​ ​ប្រៀ​ប​ធៀ​ប​នឹ​ង​ខែ​ម​ក​រា ​ឆ្នាំ​២​០​២​០​ ​ហើយ​ទ​ទួ​ល​បាន​ចំ​ណូ​លពី​វិ​ស័​យ​មួ​យ​នេះ​ជិ​ត​ ​៨​៥​លា​នដុ​ល្លា​រ​អា​មេ​រិ​ក​។​

សូមជម្រាបថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីផលិតផលជ័រកៅស៊ូចំនួន ៤០៤.១៥៩ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន ២៩២.៤៩៧ហិកតា ស្មើនឹង ៧២ភាគរយ និងផ្ទៃដីថែទាំមានចំនួន ១១១.៦៦៣ហិកតា ស្មើនឹង២៨ភាគរយ។ ចំណែកតម្លៃជ័រកៅស៊ូនៅខែមករា ឆ្នាំ២០២១នេះ ជាមធ្យមមានតម្លៃ ១.៦០៣ដុល្លារ ក្នុង ១តោន។ ដូច្នេះចំណូលបាន ពីការនាំចេញជ័រកៅស៊ូ ក្នុងខែមករា ឆ្នាំ២០២១នេះ មានចំនួន ៨៤,៤៩លានដុល្លារអាមេរិក។

គួរម្លឹកថា នៅក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ អាមេរិក ខណដែលជ័រកៅស៊ូកម្ពុជា ទាំងអស់នោះត្រូវបាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *