យោធា​មី​​​យ៉ា​ន់​​ម៉ា ​​​​​​​​​បា​​ន​​​ប្រ​​កា​​​ស​​​​​​លុ​​​ប​​ចោ​​​ល ​​​​​​​រ​​ដ្ឋា​​ភិ​​​បា​​ល​​​​​​ ​ដែល​​​​​​បា​ន​​​​​​ជា​​​ប់​ឆ្នោ​​ត​ ​​​​​តា​​​មបែ​​​ប​​​​​​ប្រ​​ជា​​​ធិ​ប​​តេ​​យ្យ​ ​​​​​​រ​​ប​ស់​​​លោ​​ក​​​​​​ស្រី​ ​​​អ៊ុ​​ង​ ​​​​សា​​​ន​​​​​ស៊ូ​​​ជី​​

អន្តរជាតិ ​៖​ ​កាល​ពី​​​ថ្ងៃ​​ច័ន្ទ ​យោធា​​​រ​ប​ស់​​​ប្រទេ​ស​​​មី​​​យ៉ា​ន់​​ម៉ា ​​​​បា​ន​ប្រ​កា​ស​​​លុ​ប​ចោ​ល​​​នូ​វ​​រ​ដ្ឋា​ភិ​បា​ល​​​ដែល​​​បាន​​​ជា​ប់ឆ្នោ​ត​​​តា​មបែ​ប​​​ប្រ​ជា​ធិប​តេ​យ្យ​​​រ​បស់​លោ​ក​​​ស្រី ​អ៊ុ​ង ​​សា​ន​​​ស៊ូ​​ជី​ ​ដោ​យ​បាន​​​ដ​ក​តំ​ណែ​ង​​រ​ដ្ឋ​ម​ន្ត្រី​​និ​ង​​​ស​មា​ជិ​កស​ភា​​​ចំ​នួ​ន​ ​២៤​ ​រូ​ប​ ខ​ណៈ​​​បា​នតែ​ង​តាំ​ង​​​ជំ​នួ​ស​​១​១​ ​រូប​​​វិ​ញ​​​នៅក្នុ​ង​​​រ​ដ្ឋបា​ល​​​ថ្មី​​​រប​ស់​ខ្លួ​ន ​​ប​ន្ទា​ប់​ពី​​ដ​ណ្តើ​ម​​​អំណា​ច​​​នៅ​ក្នុ​ង​​រ​ដ្ឋ​ប្រ​ហារ​​​មួ​យ​​។ ​​នេះ​​បើ​​​យោ​ង​តា​ម​​ប្រ​ភ​ព​ពី​​​សា​រព័​ត៌​មា​ន​ ​CN​A​​​។​

​ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​នៅលើ​កញ្ចក់​ទូរទស្សន៍ Myawadday ដែល​គ្រប់គ្រង​ដោយ​យោធា​និង​រាប់បញ្ចូល​ទាំង​ការតែងតាំង​តំណែង​ថ្មី​ដូចជា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រដ្ឋមន្ត្រី​ក្រសួងការបរទេស រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួង​ព្រំដែន និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

​យោធា​បាន​ដណ្តើម​អំណាច​កាលពី​ថ្ងៃ​ច័ន្ទ​នៅក្នុង​រដ្ឋប្រហារ​មួយ​ដោយបាន​ឃុំខ្លួន​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​មេដឹកនាំ​ដទៃទៀត​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​នៅក្នុង​ការ​វាយឆ្មក់​នៅពេល​ព្រឹក​ថ្ងៃ​ដ​ដែល។​

​កងទ័ព​បាន​និយាយថា ខ្លួន​បាន​អនុវត្ត​ការឃុំខ្លួន​ដើម្បី​ឆ្លើយតប​ទៅនឹង “​ការលួចបន្លំ​សន្លឹកឆ្នោត​” ដោយ​ប្រគល់​អំណាច​ទៅ​ឲ្យ​មេបញ្ជាការ​យោធា​លោក​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing និង​បានប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​រយៈ​ពេញ​មួយឆ្នាំ ។​

​ការប្រជុំ​រដ្ឋបាល​ថ្មី​យោធា​បាន​និយាយថា​លោក Min Aung Hlaing បាន​សន្យាថា​នឹង​អនុវត្ត​“​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ប្រកបដោយ​ការរីកចម្រើន​ប្រកបដោយ​វិន័យ​”​។ លោក​បាន​សន្យាថា​នឹងមាន​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​និង​ប្រគល់​អំណាច​ដល់​គណបក្ស​ឈ្នះឆ្នោត​ដោយ​សន្តិវិធី​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *