មិន​គួ​រមា​ន​រឿង​សោះ​ ជ​​ម្លោះ​ហិ​​ង្សា​រវាង ​​ភ្ញៀ​វ​​​​​​​​​​​ខា​​​​ង​​​​​​​​កូ​​​ន​​កំ​​​​លោះ​​​​ ​​​​​និ​​ង​​​​​​​​​ខា​​​ង​​​​​​​​​​​កូ​​​ន​​ក្រ​មុំ​​ ​​​ប​​ណ្ដា​ល​​​​​​ឱ្យ​​រ​​ង​​​​​រ​​បួ​​ស​ ​​​​​​ទាំ​​ង​​​​ស​​​ង្ខា​ង ​​​​​នៅ​​​​ក្នុ​​​ង​​​​ពិ​​​ធី​​​​​​ម​ង្គ​​ល​​​កា​​រ​​

ខេត្ត​កំព​ង់​ចាម​ ​៖​ ​កាល​ពី​​វេ​លា​​​ម៉ោ​ង​​​៩​​​និ​ង​​​៣​០​​នា​ទី​​​យ​ប់​ ​ថ្ងៃ​​ទី​​០​១ ​ខែ​កុ​ម្ភ​​:​ ​ឆ្នាំ​​​២០​២​១​ ​ជ​ម្លោះហិ​ង្សាមួ​យ​បា​នកើ​ត​ឡើ​ងរ​វា​ង​ភ្ញៀវ​​​ខា​ង​​កូនកំ​លោះ​ ​និង​​​ខាង​​​កូ​ន​ក្រមុំ​ ​ប​ណ្ដាល​​​ឱ្យ​រ​ង​​រ​បួ​ស​​​ទាំ​ង​​ស​ង្ខាង ​​នៅ​​ក្នុ​ង​​ពិ​ធី​​​មង្គ​ល​កា​រ​មួយ ​​ ស្ថិត​​​នៅ​​​ភូមិ​​​ទួ​ល​​​ខ្វាវ​ ​ឃុំ​​បឹ​ង​​​ណា​យ ​ស្រុ​ក​​​ព្រៃ​ឈរ​ ​ខេ​ត្ត​កំ​ពង់​ចា​ម​ ​។​ ភ្លា​ម​ៗ​ ​នោះក​ម្លាំ​ង​ស​ម​ត្ថ​កិ​ច្ចបា​ន​ចុះ​ឃា​ត់​ខ្លួ​នកូ​ន​ក​ម្លោះ​ទាំង​យ​ប់​តែម្ត​ង​ ​។

​ស​មត្ថ​កិ​ច្ច​បា​ន​ប​ញ្ជាក់​ថា​ ​ពិ​ធីម​ង្គ​ល​កា​រនោះ​​​បា​ន​​ប្រ​ព្រឹ​ត្ត​​ទៅ​​​ជា​ធម្ម​តា​ដោ​យ​​មា​ន​​​ភ្ញៀ​វ​​កូ​ន​កំលោះ​ ​និ​ង​​ភ្ញៀ​វ​​​កូន​​​ក្រ​មុំ​​​ចូល​រួ​ម​​​ពិ​សា​​អា​ហា​រ​​ពេ​ល​​​ល្ងាច​ ​នា​​ថ្ងៃ​​​ទី​​០​១​ ​ខែកុ​ម្ភៈ​​​នេះ ​ជា​​​ច្រើ​ន​ ដោ​យ​​​មា​ន​​ចា​ក់​​​ភ្លេង​​​កំ​ដ​រ​​ភ្ញៀ​វ​​ទៀ​ត​​​ផង​​​ ​។​ លុះ​​​ដ​ល់​​ពេ​ល​​​យ​ប់ ​ក៏​​​បាន​​​នាំ​​​គ្នា​​រាំ​​ក​ម្សា​ន្ត​ លេ​ង​​​យ៉ា​ង​​ស​ប្បា​យ​ ហើ​យ​​ក៏​​បានទាស់​​ពា​ក្យ​​ស​ម្ដី​​គ្នា​ ​ជា​​​ហេតុ​​​ធ្វើ​​ឱ្យ​​​អំ​ពើ​​ហិ​ង្សា​​​បាន​​​ផ្ទុះ​​​ឡើង​តែ​ម្ត​ង​ ដោ​យ​ភា​គីម្ខា​ង​ៗ​​ប្រើ​​កៅ​អី​​​ជ័រ​ ​និ​ង​​​កែវ​​​ស្រា​ វ៉ៃ​គ​ប់​គ្នា​ពេញ​រោ​ង​កា​រ ​។

សមត្ថកិច្ចបន្ត​ថា ហេតុការណ៍​ខាងលើ​កើតឡើង​រវាង​ក្រុម​ភ្ញៀវ​ខាង​កូន​កំលោះ​៤​នាក់ ៖ ១.​ឈ្មោះ យឿ​ន ចាន់​ថុ​ល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរប​កសិករ ២.​ឈ្មោះ​ឃឿ​ង ណាំ​ឈៀវ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរប​កសិករ ៣.​ឈ្មោះ​រឿង វណ្ណៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរប​កសិករ និង​៤.​ឈ្មោះ​វ័​រ សុភា​ក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​កូនកំលោះ​) មុខរប​កសិករ ។ អ្នក​ទាំង​៤​នាក់​នេះ​រស់នៅ​ភូមិ​អូ​វាយ ឃុំ​ស្ពឺ ស្រុក​ចំការ​លើ ខេត្តកំពង់ចាម ។ ចំណែកភ្ញៀវ​ខាង​កូនក្រមុំ​ចំនួន​៣​នាក់ គឺ​១.​ឈ្មោះ​គង់ ទី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរប​កសិករ ២.​ឈ្មោះ​ផល ផា​ន់​ណា​ក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរប​កសិករ និង​៣.​ឈ្មោះ​ខន ខួច ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរប​កសិករ ទាំង​៣​នាក់ រស់នៅ​ភូមិ​ទួល​ខ្វាវ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ បណ្ដាល​ឲ្យ​ក្រុម​ភ្ញៀវ​ខាង​កូនក្រមុំ​រង​របួស​បែកក្បាល​ទាំង​៣​នាក់ និង​ភ្ញៀវ​កូនក្រមុំ​ម្នាក់​ទៀត​ឈ្មោះ គង់ ទូច ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ក៏​របួស​បែកក្បាល​ផង​ដែរ​។

កម្លាំង​នគរបាល​បានចុះអន្តរាគមន៍ ហើយបាន​ធ្វើការ​នាំ​ខ្លួន​ភ្ញៀវ​ខាង​កូនកំលោះ​៣​នាក់ រួម​ទាំង​កូនកំលោះ​ម្នាក់​ផង​ដែរ សរុប​ទាំងអស់​៤​នាក់​នាំ​យក​មក​សាកសួរ​នាំ និង​បាន​ឆ្លើយ​សារភាព​ថា ពិតជា​បាន​ធ្វើ​សកម្មភាព​ប្រើ​អំពើ​ហិង្សា​មក​លើ​ភាគី​ភ្ញៀវ​នៅ​ខាង​ទៀត​មែន​។

ក្រោយការ​ឃាត់ខ្លួន​សមត្ថកិច្ចនគរបាលបាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​ទៀត ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *