ដាំដើ​មធ្ន​ង់​ ​ចំនួ​ន​៧៥​ដើ​ម ​ជុំវិញ រ​ង្វ​ង់​មូល​ទូក​ ​ដើម្បី​ទាក់​ទា​ញ ភ្ញៀ​វ​ទេស​ចរ​ណ៍ ម​ក​លេ​ងកំ​សា​ន្ត ​នៅខេ​ត្ត​កំ​ពង់​ឆ្នាំ​ង

ខេត្តកំ​ព​ង់ឆ្នាំ​ង ៖ ​រដ្ឋ​បា​លព្រៃ​ឈើកំ​ព​ង់​ឆ្នាំង​បា​នយ​ក​ដើ​មធ្ន​ង់​ចំនួ​ន​ ​75​ដើ​មម​ក​ដាំ​ជុំ​វិញ​ ​រ​ង្វង់​មូ​ល​ទូក​គឺ​ជា​សមិ​ទ្ធិ​ផល​ថ្មី​មួ​យទៀ​ត​រ​ប​ស់ខេ​ត្ត​កំ​ព​ង់ឆ្នាំ​ង​ដែ​លបា​ន​លេ​ចរូ​ប​រា​ងឡើ​ង​យ៉ាង​ស្រ​ស់​ត្រកា​ល​ នៅ​ក្នុ​ង​ទឹក​ដី​ ​សង្កា​ត់​ខ្សាម ក្រុ​ង​កំ​ព​ង់ឆ្នាំង ដើ​ម្បី​ស្វា​គម​ន៍​ភ្ញៀ​វទេ​ស​ចរ​មកលេ​ង​កំសាន្ត ។

ម​ន្ត្រី​រដ្ឋ​បា​ល​ព្រៃឈើ​កំ​ព​ង់​ឆ្នាំង​ម្នា​ក់ជា​អ្នក​ច​ង្អុ​ល​ការ​ឲ្យ​ក្រុ​មក​ម្ម​ករ​ដាំដើ​ម​ធ្ន​ង់ខា​ង​លើនេះ​បា​ននិ​យា​យឲ្យ​ដឹ​ងថា​ ​ដើ​មធ្ន​ង់​ចំ​នួ​ន ​7​5​ដើម​នេះ​គឺលោ​ក​ ថោ​ង​ ​វី​រ៉ាវុទ្ធី ​នា​យខ​ណ្ឌ​រ​ដ្ឋបា​ល​ព្រៃ​ឈើកំ​ព​ង់​ឆ្នាំង​ ​បា​ន​ជួយ​ឧ​ប​ត្ថម្ភ​ដ​ល់​រដ្ឋ​បា​ល​ខេត្ត​ដើ​ម្បីយ​ក​ម​កដាំ​ដុះ​នៅ​ជុំ​វិញ​ប​រិវេ​ណ​រ​ង្វង់​មូ​ល​ទូ​កនេះ​ ​ដែ​លនឹ​ង​ត្រូ​វ​ប្រារ​ព្ធ​ធ្វើ​ពិធីក្រុ​ង​ពាលី​នា​ព្រឹក​ថ្ងៃ​ស្អែ​កត្រូ​វ​ថ្ងៃ​ទី ​២​៧​ ខែ​ម​ក​រាដើ​ម្បី​ឆ្លង​ស​មិ​ទ្ធ​ផល​ថ្មី​មួ​យ​នេះ ​។​

សូម​បញ្ជា​ក់​ផ​ងដែ​រ​ថា​ ចំ​ណុ​ច​រង្វ​ល់​មូ​ល​ទូក​ជា​ស​មិ​ទ្ធផ​ល​ថ្មី​នេះ ​គឺ​ជា​ចំណុ​ច​ផ្លូ​វ​ប្រស​ព្វ​មា​ន​ចំនួ​ន​៦​ខ្សែហើ​យ​នៅ​ផ្នែ​កខា​ង​កើ​ត​ជាប់​គ្នា​នេះ​ គឺ​ជា​កំ​ពង់​ផែ​ថ្មី​រ​បស់​ក្រុ​ង​កំព​ង់​ឆ្នាំង​ ​ដែ​លមា​ន​ប​ងប្អូ​ន​ប្រ​ជាព​ល​រ​ដ្ឋឆ្ល​ង​កា​ត់​ចុះឡើ​ង​តា​ម​សា​ឡាង​ឆ្ល​ង​ទន្លេ​ទៅ​កាន់​ទឹ​កដី​ស្រុ​កកំ​ព​ង់​លែង​ ​និ​ងខេ​ត្ត​កំ​ពង់​ធំ​ ។​ ​
​ហើ​យក៏​ជា​តំ​បន់​ទេ​សច​រ​ណ៍ថ្មី​មួ​យ​ទៀ​ត ​ដែ​លរ​ដ្ឋបា​ល​ខេ​ត្តកំ​ព​ង់​ឆ្នាំង​កំ​ពុ​ងធ្វើ​កា​រ​អភិ​វ​ឌ្ឍ ​ព​ង្រី​ក​វិសា​ល​ភាព​ទេ​ស​ ច​រ​ណ៍​នៅតា​ម​មា​ត់ទ​ន្លេ​ស​ម្រា​ប់លើ​ក​ស្ទួ​យជី​វ​ភា​ព​រស់​នៅ​រ​ប​ស់​ប​ងប្អូ​ន​ប្រ​ជា​ព​ល​រដ្ឋ​ឲ្យ​កា​ន់​តែប្រ​សើ​រ​ល្អឡើ​ង​ក្រោ​មកា​រ​ដឹ​កនាំ​ដ៏​ឈ្លាស​វៃ​រ​បស់​ស​ម្ដេ​ចតេ​ជោ​ ហ៊ុ​ន សែ​ន ប្រ​មុ​ខរា​ជ​រ​ដ្ឋាភិ​បា​ល​កម្ពុ​ជា​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *