​សមត្ថ​កិច្ច​ ​​ដេញតាម​ឃា​​ត់​ខ្លួ​​ន​​ ​ជ​​ន​ជាតិ​​​ចិន​​​ម្នាក់​ ​​ដែ​ល​​ព្យា​យាម​ ​​ដឹ​ក​​ស្ត្រី​​​រង​គ្រោះ​​ម្នា​ក់ ​​គេ​ច​​ចេ​ញពី​​​ផ្ទះសំ​ណា​ក់​​

រាជធានី​​​ភ្នំ​ពេ​ញ​ ៖​ ​យោង​តា​ម​​ផេ​​ក​អ​គ្គ​​ស្នង​ការ​ដ្ឋា​ន​​ន​គ​​រ​បាល​​ជា​តិ​ បា​ន​​ឲ្យ​​ដឹ​ង​ថា ​សម​ត្ថ​កិ​ច្ច​​ន​គរ​បា​ល​​ខ​ណ្ឌ​​​ជ្រោយ​ចង្វា​រ​ បា​ន​​ប​ង្ក្រា​ប​​ឃា​ត់ខ្លួ​ន​​ជ​ន​ជាតិ​​​ចិន​តៃ​វ៉ាន់​​​ម្នាក់​ ពា​ក់​ព័ន្ធ​​​ករ​ណី​​ព្យា​យា​ម​ដឹ​ក​​ស្រ្តី​​​រង​គ្រោះ​​ម្នា​ក់​​គេ​ចខ្លួ​ន​ចេញពីផ្ទះ​​សំ​ណាក់ ដោយ​​មិនដឹ​ង​មូល​ហេតុ​ច្បា​ស់លា​ស់ ​។​​

​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​២០​និង​០០​នាទី ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ «​មហាលាភ​» ឋិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A មាន​ជនជាតិ​ចិន​(​តៃវ៉ាន់​)​ម្នាក់​ឈ្មោះ រ៉ូ ប៉រ​ឆេន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ បាន​ជួល​បន្ទប់​ផ្ទះសំណាក់​លេខ​២១៣ ។ មួយសន្ទុះ​ក្រោយមក​អ្នកបម្រើ​ការងារ​ក្នុងផ្ទះ​សំណាក់​នោះ ក៏​បានឃើញ​ជនជាតិ​នោះបាន​បី​នារី​រងគ្រោះ​ម្នាក់​ដាក់ចូល​ឃ្លុប​ឡាន ។ ឃើញ​ដូច​នោះ​នាង​ក៏បាន​សួរនាំ​ជនសង្ស័យ និង​បាន​ផ្តល់ព័ត៌មាន​ជូន​សមត្ថកិច្ច ស្របពេលនោះ​ជនសង្ស័យ ព្យាយាម​បើករថយន្ត​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AV-8491) គេច​ពី​កន្លែងកើតហេតុ ។​

​ប្រភព​បន្តថា លុះ​មកដល់​ត្រង់ចំណុច​ក្រោយ​ភោជនីយដ្ឋាន​បឹង​មាស (​ផ្លូវ​បេតុង​នាង​មច្ឆារ​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន និង​បញ្ជូន​នារី​ជនរងគ្រោះ ដែល​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទៅ​មន្ទី​ពេទ្យ​កាល់ម៉ែត ចំណែក​ជនសង្ស័យ​បញ្ជូនបន្ត​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ធ្វើការ​សាកសួរ ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *