នៅ​ក្រុង​ប៉ោ​យប៉ែ​ត ​នគ​រ​បាល ឃា​ត់​ខ្លួ​នជ​ន​ស​ង្ស័យ ២​នា​ក់ និ​ង​រឹ​បអូស ​គ្រឿង​ញៀ​នមួ​យ​ចំនួ​ន​

ខេត្តប​ន្ទា​យមា​ន​ជ័យ​ ៖​កាល​ពី​ម៉ោ​ង០​០​និ​ង​០៥​នា​ទី​ឈា​ន​ចូល​ ​ថ្ងៃ​ទី ​០​៧​ខែ ​ម​ក​រា​ ឆ្នាំ​២​០២​១​ នៅ​ចំ​ណុ​ចមុ​ខ​ភោ​ជ​នីយ​ដ្ឋា​ន​ម្លប់​ឬ​ស្សី​ ផ្លូ​វ​ជា​តិលេ​ខ​៥ ​ស្ថិ​ត​នៅភូ​មិ​បា​លិលេ​យ្យ​២​ ស​ង្កា​ត់​បា​លិលេ​យ្យ​ ​ក្រុង​ប៉ោ​យ​ប៉ែត​ ​ខេ​ត្តប​ន្ទា​យ​មា​ន​ជ័យ​ ​នគ​រ​បាល​អធិ​កា​រ​ដ្ឋាន​ក្រុ​ងប៉ោ​យ​ប៉ែត​ ​ស​ហកា​រ​ជា​មួយ​ក​ម្លាំ​ងកា​រិ​យាល័​យ​(​ក១​០​)ម​ន្ទីរ​ប្រ​ឆាំ​ងគ្រឿ​ង​ញៀ​ននៃ​អា​ជ្ញា​ធរ​ជា​តិ​ប្រយុ​ទ្ធ​ប្រ​ឆាំង​គ្រឿ​ង​ញៀន​ ​ឃាត់​ខ្លួ​នជ​ន​ស​ង្ស័យ​០​២​នាក់​និ​ង​វត្ថុ​តា​ង​ថ្នាំញៀ​ន​មួ​យចំនួន​ ​។​

លោក​វរ​សេ​នីយ៍​ឯ​ក​ ធិ​ន​ ស៊ិ​ន​ដេត​ ​ស្ន​ងកា​រ​រ​ង ទ​ទួល​ផែ​ន​ការ​ងា​រ​ប្រ​ឆាំង​គ្រឿ​ង​ញៀន​នៃ​ស្នង​កា​រ​ដ្ឋា​នន​គ​រ​បា​លខេ​ត្ត​ប​ន្ទា​យមា​ន​ជ័​យ​និង​លោ​ក​វរ​សេ​នីយ៍ ​សៅ ​ ​សា​រឿន​ ​អ​ធិកា​រ​ន​គរ​បា​ល​ក្រុ​ង​ប៉ោយ​ប៉ែ​ត​ ​បា​នឲ្យ​ដឹ​ងថា​ ​៖ ​អ​នុ​វត្ត​តា​ម​បទ​ប​ញ្ជា​រប​ស់​លោ​ក​ឧ​ត្តម​សេ​នី​យ៍​ទោ ​សិ​ទ្ធិ​ ឡោះ​ ​ស្ន​ងកា​រ​នគ​រ​បា​ល​ ​ខេត្ត​ប​ន្ទាយ​មា​ន​ជ័យ​ ​ និ​ងមា​ន​កា​រស​ម្រ​បស​ម្រួ​លពីលោ​ក​ មា​ស ​ច័​ន្ទ​ពិសិ​ដ្ឋ​ ព្រះ​រា​ជ​អា​ជ្ញាអ​ម​សាលា​ដំ​បូង​ខេ​ត្ត​បន្ទា​យ​មា​នជ័​យ​ ​លោ​កបា​ន​ដឹ​ក​នាំក​ម្លាំ​ង​និង​ស​ហ​ការ​នឹ​ង​នគ​រ​បា​លដូ​ច​ខា​ងលើ​ ​បា​នឈា​ន​ដល់​ចា​ប់​ឃា​ត់ខ្លួ​ន​ជ​ន​សង្ស័​យ​មុ​ខ​សញ្ញា​ជួ​ញ​ដូ​រនូ​វ​សា​រធា​តុ​ញៀន​ចំ​នួ​ន០​២​នា​ក់។​

ជនសង្ស័យ មាន៖១-ឈ្មោះ មាស ធីតា ភេទប្រុស ជនជាតិខ្មែរ រស់នៅចំណុចមុខភោជនីយដ្ឋាន ម្លប់ឬស្សី ផ្លូវជាតិលេខ៥ សង្កាត់បាលេលីយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងសង្ស័យថ្នាំញៀនអ៊ិចស្រ្តាស៊ីចំនួន ៤៨គ្រាប់ ,សារធាតុញៀនសង្ស័យប្រភេទ កេតាមីន ចំនួន១៥ កូនថង់តូច ។

និង២-ឈ្មោះ ស្រេង ឡុង ហេង ភេទប្រុស ដែលជាមេក្លោង រស់នៅចំណុចបន្ទប់លេខE៤៣ ជាន់ទី៤ ផ្លូវបេតុង ផ្ទះគ្មានលេខ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វត្ថុតាងចាប់យកមាន៖ថ្នាំគ្រាប់ពណ៍ត្រួយចេក ចំនួន២៣ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្រ្តាស៊ី,ថ្នាំគ្រាប់ពណ៍ផ្កាឈូកចំនួន៤ថង់សង្ស័យសារធាតុញៀនប្រភេទអ៊ិចចស្រ្តាស៊ី ,ថ្នាំគ្រាប់ពណ៍លឿងស្រាល ចំនួន៥ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្រ្តាស៊ី,ក្រាមសថ្លាចំនួន០១ កូនថង់សង្ស័យសារធាតុញៀន ,ថ្នាំគ្រាប់ហ្វាយៗមួយបន្ទះចំនួន១០គ្រាប់ សង្ស័យសារធាតុញៀន ,ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១ ,កេតាមីនទឹកចំនួន ១៥០ដបសង្ស័យសារធាតុញៀន ,សំភារះសំរាប់សម្ងួតថ្នាំញៀនមួយចំនួន ។

ក្រោយ បំបែកសំណុំរឿងដោយតាមមុខសញ្ញាពីក្រុងភ្នំពេញ មកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបំបែកបាននោះ មន្ទីរប្រឆាំងគ្រឿងញៀនដែលជាម្ចាស់ករណី បានទទួលសំណុំរឿងនិងជនសង្សូ័យនេះទៅចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *