ប្រទេសចិ​ន ​​ប​ញ្ជូ​ន​​នា​វា​​ផ្ទុ​ក​​យ​ន្ត​ហោះ​​ច​ម្បាំង​ ​​ធ្វើ​​ស​ម​យុទ្ធ ​​នៅ​​ស​មុទ្រ​​​ចិ​ន​​ខា​ង​ត្បូង​​

​អន្តរជាតិ ៖ នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែធ្នូ ឆ្នាំ​២០២០ ក​ង​​នា​វាច​រ​​ចិ​ន​​បា​ន​​និយាយ​ថា ​​ក្រុ​ម​​​នា​វា​​ផ្ទុ​ក​​យ​ន្តហោះ​​ច​ម្បាំ​ង​​ថ្មី​​​បំផុ​ត​​រ​ប​ស់​​ចិ​ន​​គឺ​​​ឈ្មោះ​ S​h​a​nd​o​n​g ​បា​ន​ធ្វើ​​ដំ​ណើ​រ​​​តា​ម​​ស​មុ​ទ្រ​​តៃ​វ៉ា​ន់​​ដើម្បីធ្វើ​​ស​មយុ​ទ្ធ​​ជា​​​ទៀ​ងទា​ត់​​​នៅ​​ស​មុទ្រ​​​ចិ​ន​​ខា​ង​ត្បូ​ង ​។​ នេះ​​​បើ​​យោ​ង​តា​ម​​ប្រ​ភ​ពពី​​​សា​រព័​ត៌​មា​ន ​C​N​A​។​

​នេះវា​មិនមែនជា​លើកទីមួយ​ទេ ដែល​នាំ​វា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​ចិន បានធ្វើ​ដំណើរ​ឆ្លងកាត់​កោះ​តៃវ៉ាន់ វា​បាន​កើតឡើង​នៅពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​តៃប៉ិ​និង​ប៉េកាំង ដែល​ប្រទេស​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់ គ្រាន់តែ​ជា​ខេត្ត​មួយ​របស់ខ្លួន​តែប៉ុណ្ណោះ​។​

​នាវា​ផ្ទុក​យ​ន្យ​ហោះ​ចម្បាំង​ឈ្មោះ Shandong បានធ្វើ​ដំណើរ​តាម​សមុទ្រ​តៃវ៉ាន់​មួយថ្ងៃ​បន្ទាប់ពី​នាវាចម្បាំង​អាមេរិក​បាន​ឆ្លងកាត់​ផ្លូវទឹក​ដូចគ្នា​។ ​ ​កងទ័ព​ចិន​បាន​បញ្ជាក់ថា ការធ្វើ​សមយុទ្ធ​នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ប្រចាំឆ្នាំ​របស់ខ្លួន ហើយ​នាពេល​អនាគត​យើង​នឹង​បន្ត​រៀបចំ​ប្រតិបត្តិការ ស្រដៀង​គ្នា​ដោយ​ផ្អែកលើ​តម្រូវការ​បណ្តុះបណ្តាល​។​

​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Shandong ត្រូវបាន​អមដំណើរ​ដោយ​នាវាចម្បាំង​ចំនួន​៤ គ្រឿង​ផ្សេងទៀត ហើយ​បានចេញ​ដំណើរ​ពី​កំពង់ផែ Dalian ខេត្ត Liaoning ភាគ​ឦសាន ប្រទេស​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។ ជាការឆ្លើយតបតៃវ៉ាន់​បានបញ្ជូន​នាវាចម្បាំង​៦​គ្រឿង​និង​យន្តហោះ​ចម្បាំង ៨ គ្រឿង​ដើម្បី​ឃ្លាំមើល និង​តាមដាន​ចលនា​របស់​នាវា​ចិន​ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *