ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២២ ,​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​ឆ្នាំ​ទី​៦ និង​ជួបជុំ​សំណេះសំណាល​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី​ - ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​អាស៊ី​អឺរ៉ុប​១,៥៨៩​នាក់​ - ឯកឧត្តម ម៉ៅ ធ​និន្ទ អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកជំទាវ​ជួប​សំណេះសំណាល ទទួល​ទាហាន​អាហារ និង​ចែក​អំណោយ​ដល់​លោកយាយ​ចាស់ជរា​ - ឯកឧត្តម អ៊ឹង គឹម​លាង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស ស យ ស ស តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្តិត ម៉ៅ ធនិន ដឹកនាំ​កម្លាំង​យុវជន ស​.​យ​.​ស​.​ស ខេត្ត​ពោធិ៍សាត់ ប្រគល់​ផ្ទះ​មួយ​ខ្នង គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់​អ៊ំស្រី មេម៉ាយ នៅ​ភូមិ​ដប់​បាត - រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើកទឹកចិត្ត​មន្ត្រីក្រោមឱវាទ​ចូលរួម​ផ្តល់​ឈាម​មួយឆ្នាំឲ្យ​បាន​២​ដង​ដែលជា​អំពើ​មនុស្សធម៌​ដ៏​ល្អ​ - សារសំខាន់​នៃ​ការចូលរួម​ថែរក្សា​សន្តិភាព និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ អោយ​កាន់តែ​រីកចម្រើន​ទៅ​មុខ - បុរស​ម្នាក់​បើករថយន្ត Discovery បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ​បណ្ដាល​ក្រឡាប់​ផ្ងា​ជើងច្រងាង​ - ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ពិធី​សម្ពោធ​ផ្លូវ​ - សម្ដេច​តេជោ ហ៊ុន សែន​៖ សក្ដានុពល​ទេសចរណ៍​តាម​ដង​ទន្លេ រួមចំណែក​ធ្វើឱ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់​ - អង្គការ​ទេសចរណ៍​ពិភពលោក​ផ្ញើលិខិត​អរគុណ និង​កោតសរសើរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២២ ,​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​ឆ្នាំ​ទី​៦ និង​ជួបជុំ​សំណេះសំណាល​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២២ ,​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​ឆ្នាំ​ទី​៦ និង​ជួបជុំ​សំណេះសំណាល​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី​

​នៅ​រសៀល​ថ្ងៃ​អង្គារ ១០​កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​អបអរសាទរ​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២២ ,​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​ឆ្នាំ​ទី​៦ និង​ជួបជុំ​សំណេះសំណាល​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី​ជិត​៤​ពាន់​នាក់ ដែល​ប្រារព្ធ​ឡើង នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ចំពោះឤ​ជ្ញាធរ​ដែនដី រាជធានី​-​ខេត្ត ដែល​បាន​ផ្តល់​ការ គាំទ្រ​តាម​រយៈ​គ្រប់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ រួម​ជាមួយ​ក្រុម​សិល្បៈ​យុវជន​ទាំង ២៥ រាជធានី​-​ខេត្ត ព្រមទាំង​និស្សិត​មក​ពី​សកល​វិទ្យាល័យ​នី​មួយៗ​សរុប ៧២៥ នាក់ បាន​ចូលរួម​ប្រកួតប្រជែង​ស្នាដៃ​សិល្បៈ​និង​ចំណេះដឹង​ផ្នែក​វប្បធម៌ ហើយ​ក៏​សូម​ចូលរួម​អបអរសាទរ​ចំពោះ ក្មួយៗ ដែល​ទទួលបាន ជ័យលាភី​ពី​កម្មវិធី​ប្រកួតប្រជែង​ក្នុង «​មហោស្រព សិល្បៈ យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី ៦» និង​ក្នុង «​កម្មវិធី ប្រកួតប្រជែង​សមត្ថភាព​ចំណេះដឹង​ផ្នែក​វប្បធម៌​»​នៅពេលនេះ ។​

​ស​ម្តេ​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​បាវចនា «​អរគុណ​សន្តិភាព​»​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ជាប់ៗ​គ្នា​ក្នុង​រយៈពេល ២​ទសវត្សរ៍ ចុងក្រោយ​នេះ ធ្វើឱ្យ​វិស័យ​វប្បធម៌​មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​គួរ​ជាទី​មោទនៈ​។ ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ជា​រៀងរាល់ឆ្នាំ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ បាន​ឆ្លុះ បញ្ចាំង​អំពីឤ​រ្យធម៌​ដ៏រុង​រឿងនៃ​មហានគ​រ​ខ្មែរ នា​សម័យអង្គរ ហើយក៏​ជា​កិត្តិយស​របស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ដែល​មាន​កំណើត​នៅ​លើ​ដែនដី​នៃ​វប្បធម៌​ដ៏​សម្បូរ​បែប​នៅ​ឤ​ស៊ីឤ​គ្នេយ៍ ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់ទុក​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត​។ សម្តេច​តេជោ​បន្តថា ដើម្បី​បន្ត​ការងារ​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​រូបី និង​អរូបី​ប្រកបដោយ​តម្លាភាព សម្តេច​តេជោ​បាន​ផ្តល់​អនុសាសន៍ណែ​នាំ ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដូចខាងក្រោម ៖
១)​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ រួម​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និងឤ​ជ្ញាធរ​ដែនដី គ្រប់​ជាន់ថ្នាក់​ត្រូវ​បន្ត​យក ចិត្ត​ទុកដាក់​ថែរក្សា​ការពារ និង​បង្ក្រាប​រាល់ បទល្មើស​ឱ្យបាន​ទាន់ ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​តាម ទីតាំង​តំបន់ ប្រាសាទ រមណីយដ្ឋាន ប្រវត្តិ​ស្រា​ស្ត វត្តឤ​រាម សំណង់​ប្រវត្តិសាស្ត្រ និង​សំណង់ ដែល​មានឤ​យុកាល​រាប់រយ​ឆ្នាំ​នៅតា​ម មូលដ្ឋាន​នៅ ទូទាំង​ប្រទេស ។ ត្រូវ​បន្ត​រួមគ្នា​ធ្វើ​បញ្ជី​សារពើ​ភណ្ឌ​គ្រប់​ទីតាំង​នៃ បេតិកភណ្ឌ​រូបី ទាំងនោះ​ឱ្យ​បាន​សព្វ​គ្រប់ ដើម្បី​ចៀសវាង​ការ រំលោភបំពាន ហើយ​ត្រូវ​បន្ត​ទាមទារ​យក​មក​វិញ នូវ​បដិមា​នានា របស់​ជាតិ ដែល​បាន​បាត់បង់​កន្លងមក​ក្នុងអំឡុង​សម័យ​សង្គ្រាម ។​

២)​ត្រូវ​រួម​គ្នា​បន្ត​ការងារ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អរូបី ទាំងឡាយ​របស់​ជាតិ​ដែល​បាន​បាត់បង់ និង​ត្រូវ​យកចិត្តទុកដាក់ ស្វែងរក​មរតក​មនុ​ស្សរស់ បន្ថែមទៀត ដែល​ជាឃ្លាំង ចំណេះដឹង ក្នុងការ​បន្តវេន​ទៅ​យុវជន​ជំនាន់​ក្រោយ ។​

៣)​ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​ទេសចរណ៍ ធ្វើ​ការផ្សព្វផ្សាយ​នូវ​សក្តានុពល ទេសចរណ៍​វប្បធម៌​ជាតិ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ក្នុង​គ្រប់​រូបភាព​សម្រាប់​ទេស​ចរ​ជាតិ និង អន្តរជាតិ ដើម្បី​លើក​តម្លៃ​វប្បធម៌​ជាតិ រួមចំណែក​ជំរុញ​កំណើន សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ ភាពក្រីក្រ ។​

៤)​សូម​គាំទ្រ​ចំពោះ​កិច្ចសហការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង ព័ត៌មាន ដែល​បាន​ធ្វើឱ្យ​វិស័យ ភាពយន្ត​ភាគ​ខ្មែរ​បាន​និង​កំពុង​មាន​ភាព​រីកចម្រើន គួរ​ឱ្យ​កត់ សម្គាល់ តាមរយៈ​ការកំណត់​ម៉ោង​មាស​សម្រាប់​ធ្វើ​ការចាក់ផ្សាយ​ភាព​- យន្ត​ភាគ​ខ្មែរ​នា​ពេល កន្លងមក ។ ជាមួយគ្នានេះ ឤ​ជ្ញាធរ​ដែនដី គ្រប់​ជាន់ថ្នាក់​ត្រូវ​សហការ​ជួយ​សម្រួល​ផ្តល់​ទីតាំង ក្នុង​ដែនដី​របស់​ខ្លួន ដើម្បី​សម្រួល​ដំណើរការ​នៃ​ការថត និង​ផលិត​ខ្សែ​ភាព​- យន្ត​គ្រប់​ប្រភេទ ។​

៥)​ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ បំផុសសកម្មភាព​គ្រប់​ស្ថានទូត និង ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​បរទេស​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ ខ្មែរ​ឱ្យ​បាន​ទៀងទាត់ ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ ជាមួយនឹង​ការពង្រឹង នយោបាយ​វប្បធម៌​ការ​ទូ​តូ ហើយ​ត្រូវ​បំផុស ឱ្យ​សហគមន៍​ខ្មែរ​នៅ​បរទេស​ចូលរួម​រៀបចំ​កម្មវិធី ទិវា​វប្បធម៌​ជាតិ ឱ្យបាន​អធិកអធម និង​ទូលំទូលាយ ។​

៦)​ត្រូវ​រួមគ្នា​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយឤ​ជ្ញាធរ​ដែនដី តាម​មូលដ្ឋាន​នានា ថែរក្សា ការពារ​នូវ​ប្រពៃណី ទំនៀមទម្លាប់ និង ទីតាំង​គោរពបូជា​របស់​បងប្អូន​ជនជាតិដើម​ភាគតិច ដែល​ជា​ផ្នែក មួយ​នៃ​វប្បធម៌​ដ៏​យូរលង់​របស់​ប្រជាជាតិ​យើង​ប្រកបដោយ​ប្រសិទ្ធភាព ។​

៧)​ត្រូវ​បន្ត​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ ជាពិសេស​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​ទប់ស្កាត់​ការបំពាន​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល តាមរយៈ​ការយក​ស្នាដៃ វប្បធម៌​ចាស់ៗ​យក​មក​ក្លែងបន្លំ​ជាមួយនឹង​ការបញ្ចូល​រូបភាព​មិន​សមរម្យ​នានា​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត ។​

៨)​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ ជាពិសេស បងប្អូន​កូនក្មួយ​សិល្បករ​-​សិល្បការិនី និ​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 096 57 79 168 សូមអរគុណ ! ឬ Whatsapp : 096 57 79 168 Telegram : 096 57 79 168»

©២០១៨ រក្សាសិទ្ធិ ដោយ «គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» | 096 57 79 168 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 096 57 79 168 | Whatsapp : 096 57 79 168 ឬ Telegram : 096 57 79 168 | អ៊ីម៉ែល ៖ mailtobot168@gmail.com