ទាន់ហេតុការណ៍
សម្តេច​តេជោ​ ​សំ​​រេ​ចឱ្យ​ប​ញ្ចេញ ​​សា​ច់​​​ប្រា​ក់​​ជា​ង ​​១​​០​០​​០​​លាន​​​រៀ​ល ​ជូ​​ន​​ទៅ​ រា​ជ​​​ធានី​​​​ខេត្ត នៅ​​ទូ​​​ទាំ​ង​​ប្រទេ​​ស ស​ម្រា​​ប់​​ជួ​​​យដ​​ល់ គ្រួ​​​សា​​រក្រី​ក្រ ​​ដែ​ល​​ត្រូ​​វ​ធ្វើ​​ ច​​ត្តា​​​ឡីស័​​ក​ - នគរបាល ប​ង្រ្កា​បល្បែ​ង​មាន់​ជល់ ​និ​ងបៀ​រ ២​ក​រ​ណី ​នៅ​ស្រុក​ក្រគ​រ​ - សម្តេច​តេ​ជោ​ ហ៊ុ​ន​ សែ​ន​ អ​ញ្ជើញ​​បើក កា​រ​ដ្ឋា​ន​សាង​ស​ង់ ​និ​ងកែ​លម្អ ផ្លូ​វ​៣៨​ខ្សែ​ នៅ​ក្រុង​សៀ​មរា​ប - រាជ​​រ​ដ្ឋា​ភិ​បា​ល​ ចំ​​​ណា​​យ​ជាង​ ១​៣​៥​ លា​ន ​ដុ​ល្លា​រ ​រួ​ច​ហើ​យ ក្នុ​ង​ក​ម្មវិ​ធី ​ឧប​ត្ថ​ម្ភសា​ច់​ប្រា​ក់ ជូ​ន​គ្រួសា​រក្រី​ក្រ​ ​និ​ងងា​យរ​ង​គ្រោះ​ ក្នុ​ងអំ​ឡុង​ កូវី​ដ1​9 - ឆ្នាំ​សិក្សា​ថ្មី​ ចា​ប់​ផ្តើ​ម​ហើយ​ ​សូ​ម​រួស​រា​ន់​ឡើ​ង ​សា​ក​លវិ​ទ្យា​ល័យ​អា​ស៊ី​អឺ​រ៉ុ​ប ​(​A​EU​)​ ​មាន​ផ្ត​ល់​អា​ហារូ​ប​ក​រណ៍ តា​ម​និ​ទ្ទេស​បា​ក់​ឌុ​បដោ​យ​ស្វ័​យ​ប្រ​វ​ត្តិ ​ពី​និ​ទ្ទេ​ស​ ​A ​ដ​ល់និ​ទ្ទេ​ស ​F ​ចា​ប់​ពី ​១​៧​ភា​គរ​យ ​ដ​ល់​ ១​០​០ភា​គ​រ​យ - ព្រៃឈើ​តូ​ចធំ នៅ​លើ​ភ្នំ​ប​ង្គ្រួម ​​ខេត្ត​ប៉ៃ​លិ​ន​រ​ង​កា​រកា​ប់​បំ​ផ្លា​ញ យ៉ា​ង​អ​នាធិ​ប​តេ​យ្យ​ - លោក ​អ៊ិត​ សុ​ធា​ ព្រះ​រា​ជ​អា​ជ្ញា ​​​ខេ​ត្ត​​កំ​​​ពង់​ឆ្នាំ​ង​ ដឹ​ក​នាំ​ក​ម្លាំង​ចុះប​ង្ក្រា​ប​ និ​ង​ធ្វើ​ការ​ណែ​នាំ ប្រ​ជា​នេ​សាទ​ ​កុំឲ្យ​ប្រ​ព្រឹ​ត្ត ប​ទ​ល្មើ​សនេ​សា​ទ​ - ផ្លូវ៣​៨ខ្សែ​ ​នៅក្នុ​ង​ក្រុ​ងសៀ​ម​រា​ប ​ដែ​ល​គ្រោង​ចំ​ណាយ ថ​វិ​កា​ជាតិ​ ​ចំ​នួន​១​៥​០លា​ន​ដុល្លា​ និ​ង​បើក​កា​រដ្ឋា​ន​ ​ជាផ្លូ​វ​ការ ​នៅចុ​ង​ខែ​វិច្ឆិ​កា ខា​ង​មុ​ខនេះ​ហើ​យ - ឯក​ឧត្ត​ម​ ដួ​ង​ ​តារា​ ​ នាំ​អំ​ណោ​យ ​ស​ម្តេច​ទាំ​ង​ទ្វេ ​ចែក​ប្រ​ជា​ពល​រដ្ឋ​​ជាង១​,​០​០០​គ្រួ​សារ​ ​ដែល​រ​ង​គ្រោះជំន​ន់​ទឹក​ភ្លៀ​ង ​ម​ក​ពីឃុំ​ចំ​នួ​នពី​រ នៃ​ស្រុ​ក​សង្កែ​ - ថ្នាក់ដឹ​ក​នាំ ​ក្រុម​ប្រឹ​ក្សា​ខេ​ត្ត ​និ​ងរ​ដ្ឋ​បា​ល​ ខេ​​​ត្តឧ​ត្ត​រ​មា​ន​ជ័​យ​ ​បើក​វេ​ទិ​កា​ ​ផ្ស​ព្វ​ផ្សា​យនិ​ង ​ពិ​គ្រោះយោ​ប​ល់ ឆ្នាំ​ទី​២​ ​អា​ណ​ត្តិ​ទី​៣
0

សម្ដេច​តេជោ ហ៊ុន សែន​៖ សក្ដានុពល​ទេសចរណ៍​តាម​ដង​ទន្លេ រួមចំណែក​ធ្វើឱ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់​

សម្ដេច​តេជោ ហ៊ុន សែន​៖ សក្ដានុពល​ទេសចរណ៍​តាម​ដង​ទន្លេ រួមចំណែក​ធ្វើឱ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់​

(​ភ្នំពេញ​)៖ ក្នុង​សារលិខិត​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើ​ក​ទី​៦ នៅ​ខេត្ត​បាត់ដំបង សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ថា ភាព​សម្បូរ​បែប​នៃ​សក្ដានុពល​ទេសចរណ៍ តាម​ដង​ទន្លេ បាន​និង​កំពុង​រួមចំណែក​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកប​ដោយ​ឧត្តមភាព និង​ភាព​ទាក់ទាញ​ខ្ពស់​។​

​សម្ដេច​តេជោ បាន​ថ្លែងថា សក្ដានុពល​នេះ​ក៏​បាន​ចូលរួម​ចំណែក​សម្រេច​ចក្ខុវិស័យ​អាស៊ាន​ជា​គោលដៅ​ទេសចរណ៍​លំដាប់ថ្នាក់​ពិភពលោក និង​ប្រកបដោយ​ភាពកក់ក្ដៅ ស្របពេល​ដែល ទេសចរណ៍​តាម​ដង​ទន្លេ ជាពិសេស​ទេសចរណ៍​ទន្លេមេគង្គ បាន​ក្លាយ​ជា​ផលិតផល​ទេសចរណ៍​សំខាន់​មួយ​សម្រាប់​កម្ពុជា ក៏ដូចជា​តំបន់​អាស៊ាន​ផងដែរ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បន្តថា ទឹកទន្លេ​ជា​ប្រភព​នៃ​ការ​ចិញ្ចឹមជីវិត ជា​ទីកន្លែង​ដែល​បណ្ដុះបណ្ដាល និង​ពូន​ជ្រុំ​នូវ​វប្បធម៌ និង​អរិយធម៌​។ ទន្លេ​ជា​អំណោយ​ពី​ធម្មជាតិ បាន​ផ្សារភ្ជាប់​ប្រទេស​នានា​ដែល​ទទួលទាន​ទឹក​រួមគ្នា​ឱ្យ​ក្លាយជា​សហគមន៍​វាសនា​រួមគ្នា ប្រកប​ដោយ​សមភាព ភាពស្មោះត្រង់ និង​ស្និទ្ធស្នាល​ដូចជា​មនុស្ស​ក្នុង​គ្រួសារ​តែ​មួយ​។​

​ក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ ដែល​បាន​ក្លាយជា​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មី​មួយទៀត ដែល​មិន​ត្រឹមតែ​ចូលរួមចំណែក ក្នុង​ការផ្សព្វផ្សាយ ពី​សក្ដានុពល​ទេសចរណ៍​នៃ​ខេត្ត​ជាប់​ដង​ទន្លេ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចូលរួម​គាំទ្រ​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការយកចិត្តទុកដាក់​អភិវឌ្ឍន៍​តំបន់​តាម​ដង​ទន្លេ ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ ជាពិសេស​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ឈរ​លើ​ការប្ដេជ្ញាចិត្ត​រួម​មួយ​ច្បាស់លាស់ ក្នុង​ការរក្សា​តុល្យភាព​រវាង​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​វប្បធម៌​។​

​សូមជម្រាបថា ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅ​ខេត្ត​បាត់ដំបង​នេះ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​១៣-១៥ ខែ​មីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិសុខ ទន្លេ​នៃ​វិបុលភាព​»៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 096 57 79 168 សូមអរគុណ ! ឬ Whatsapp : 096 57 79 168 Telegram : 096 57 79 168»

©២០១៨ រក្សាសិទ្ធិ ដោយ «គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» | 096 57 79 168 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 096 57 79 168 | Whatsapp : 096 57 79 168 ឬ Telegram : 096 57 79 168 | អ៊ីម៉ែល ៖ mailtobot168@gmail.com