ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២២ ,​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​ឆ្នាំ​ទី​៦ និង​ជួបជុំ​សំណេះសំណាល​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី​ - ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​អាស៊ី​អឺរ៉ុប​១,៥៨៩​នាក់​ - ឯកឧត្តម ម៉ៅ ធ​និន្ទ អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកជំទាវ​ជួប​សំណេះសំណាល ទទួល​ទាហាន​អាហារ និង​ចែក​អំណោយ​ដល់​លោកយាយ​ចាស់ជរា​ - ឯកឧត្តម អ៊ឹង គឹម​លាង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស ស យ ស ស តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្តិត ម៉ៅ ធនិន ដឹកនាំ​កម្លាំង​យុវជន ស​.​យ​.​ស​.​ស ខេត្ត​ពោធិ៍សាត់ ប្រគល់​ផ្ទះ​មួយ​ខ្នង គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់​អ៊ំស្រី មេម៉ាយ នៅ​ភូមិ​ដប់​បាត - រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើកទឹកចិត្ត​មន្ត្រីក្រោមឱវាទ​ចូលរួម​ផ្តល់​ឈាម​មួយឆ្នាំឲ្យ​បាន​២​ដង​ដែលជា​អំពើ​មនុស្សធម៌​ដ៏​ល្អ​ - សារសំខាន់​នៃ​ការចូលរួម​ថែរក្សា​សន្តិភាព និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ អោយ​កាន់តែ​រីកចម្រើន​ទៅ​មុខ - បុរស​ម្នាក់​បើករថយន្ត Discovery បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ​បណ្ដាល​ក្រឡាប់​ផ្ងា​ជើងច្រងាង​ - ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ពិធី​សម្ពោធ​ផ្លូវ​ - សម្ដេច​តេជោ ហ៊ុន សែន​៖ សក្ដានុពល​ទេសចរណ៍​តាម​ដង​ទន្លេ រួមចំណែក​ធ្វើឱ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់​ - អង្គការ​ទេសចរណ៍​ពិភពលោក​ផ្ញើលិខិត​អរគុណ និង​កោតសរសើរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​
0

អង្គការ​ទេសចរណ៍​ពិភពលោក​ផ្ញើលិខិត​អរគុណ និង​កោតសរសើរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​

អង្គការ​ទេសចរណ៍​ពិភពលោក​ផ្ញើលិខិត​អរគុណ និង​កោតសរសើរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​

យោង​តាមរយៈ​លិខិត​ចុះ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ទីក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ លោក ហ្ស៊ូ​រ៉ាប់ ប៉ូ​ឡូ​លី​កាស់​វី​លី (Zurab Pololikashvili) អគ្គលេខាធិការ អង្គការ​ទេសចរណ៍​ពិភពលោក បាន​ផ្ញើលិខិត​កោតសរសើរ​មួយច្បាប់​តាមរយៈ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​គោរព​ជូន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុង​លិខិត​នោះ​បាន​សរសេរថា​«​ខ្ញុំ​សូម​សំដែង​នូវ​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​បំផុត ក្នុងនាម​អង្គការ​ទេសចរណ៍​ពិភពលោក ( World Tourism Organization) ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ឆ្លើយតប​ប្រកប​ដោយ​មនុស្សធម៌​គួរឲ្យកត់សំគាល់​ចំពោះ​ស្ថានភាព​ដ៏​លំបាក​នៃ​នាវា​ទេសចរណ៍ MS Westerdam ដោយ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​អនុញ្ញាត​ឲ្យ​ចុះចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ បើ​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការភ័យខ្លាច​នៃ​ជំងឺ​វីរុស​កូរ៉ូណា (Covid-19) ក៏ដោយ​។​

​ដូច​យើង​ទាំងអស់គ្នា​បានដឹង​ហើយ ការរីក​រាលដាល​នៃ​ជំងឺ​វី​រ៉ុស​កូរ៉ូណា​នាពេល​បច្ចុប្បន្ន​នេះ គឺជា​ប្រភព​នៃ​ការព្រួយបារម្ភ​ចំពោះ​សហគមន៍​អន្តរជាតិ ហើយ​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ទល់​ការឆ្លង​នៃ​ជំងឺ និង​ការបង្កើត​នូវ​ការព្យាបាល​មួយ គឺជា​ការងារ​បន្ទាន់​ចាំបាច់​ដែល​ត្រូវ​ដឹកនាំ​អនុវត្ត​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)​។ រដ្ឋាភិបាល​ចិន​បាន​និង​កំពុង​ចាត់​វិធានការ​ដោយ​ប្រុងប្រយ័ត្ន​ស្មើ​ដៃ​គ្នា ព្រម​ជាមួយ​នឹង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និត​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ដៃគូ​ពាក់ព័ន្ធ​នានា​ដើម្បី​ទប់ទល់​ទៅ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​។​

​អង្គការ​ទេសចរណ៍​ពិភពលោក​ក៏​កំពុង​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ការវិវត្តន៍​នៃ​ជំងឺ​វី​រ៉ុស​កូរ៉ូណា​នេះ តាមរយៈ​កិច្ចប្រជុំ​ជាប់​ជាប្រចាំ​ជាមួយ​អង្គការ​សុខភាប​ពិភពលោក ហើយ​យើង​មាន​សេចក្តី​រីករាយ​ដែល​បានដឹងថា អត្រា​នៃ​ការឆ្លង​ជំងឺ​នេះ​មាន​ការថយចុះ​។ យើង​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​ការបង្ហាញ​ចេញ​របស់​កម្ពុជា​នូវ​សាមគ្គី​អន្តរជាតិ ដែល​នឹង​លើកទឹកចិត្ត​ដល់​ប្រទេស​ផ្សេងៗ​ទៀត​អោយធ្វើតាម និង​ផ្តល់​នូវ​ការជួយ​គាំទ្រ​ដ៏​ចាំបាច់​ជាច្រើន​នៅ​ពេល​ណា​ដែល​មាន​តម្រូវការ​»​។​

​ទន្ទឹមនឹងនោះ​ដែរ លោក​អគ្គលេខាធិការ​នៃ​អង្គការ​ទេសចរណ៍​ពិភពលោក ក៏​បាន​កោតសរសើរ​ដ៏​ស្មោះ​ចំពោះ​សេចក្តីក្លាហាន និង​ការបង្ហាញ​យ៉ាង​កក់ក្តៅ​នូវ​ក្តី​ស្រលាញ់ជា​លក្ខណៈ​បងប្អូ​ន ជូន​ចំពោះ​អ្នកដំណើរ​ជាង​ពីរ​ពាន់​នាក់ ដែល​នៅ​តែលតោល​លើ​សមុទ្រ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 096 57 79 168 សូមអរគុណ ! ឬ Whatsapp : 096 57 79 168 Telegram : 096 57 79 168»

©២០១៨ រក្សាសិទ្ធិ ដោយ «គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» | 096 57 79 168 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 096 57 79 168 | Whatsapp : 096 57 79 168 ឬ Telegram : 096 57 79 168 | អ៊ីម៉ែល ៖ mailtobot168@gmail.com